អចលន​ទ្រព្យ

ដើមឆ្នាំ ២០១៧ កម្ពុជាមានគម្រោងសាងសង់ ១០២០ ក្នុងទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ

គិតត្រឹមត្រីមាសទី ១ នៃដើមឆ្នាំ ២០១៧ កម្ពុជាមាន ១០២០ គម្រោងហើយ ដែលត្រូវបានអនុញ្ញាតការសាងសង់ ក្នុងទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក នេះបើយោងតាមគេហទំព័រហ្វេសប៊ុក Ministry of Land Management, Urban Planning and Construction Cambodia ។

ក្នុងពេលជាមួយគ្នានេះដែរ បើធៀបទៅនឹងឆ្នាំ ២០១៦ មានចំនួន ៧១២ គម្រោងតែប៉ុណ្ណោះ ស្មើនឹងទំហំទឹកប្រាក់វិនិយោគជាង ២ ពាន់លានដុល្លារអាមេរិក គឺកើនឡើងប្រមាណជា ៤៣.៣៧ ភាគរយ។

ទាក់ទិនទៅនឹងផ្ទៃក្រឡានៃគម្រោងសាងសង់ដើមឆ្នាំ ២០១៧នេះ មានប្រមាណជា ៥៦ សែន ម៉ែត្រការ៉េ ខណៈដែលគម្រោងសាងសង់ នៅឆ្នាំ ២០១៦ គឺបានសាងសង់នៅផ្ទៃលើដីដីជាង ៥៩ សែន ម៉ែត្រការ៉េឯណោះ។

គួរបញ្ជាក់ផងដែរថា មកទល់រយៈពេល ០៤ ខែ នៃឆ្នាំ ២០១៧ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាពចំនួន ១០១១ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនសិក្សាគម្រោងប្លង់ចំនួន ៤១ ក្រុមហ៊ុន និង ក្រុមហ៊ុន សាងសង់ចំនួន ៩៧០ ក្រុមហ៊ុនផងដែរ ៕

មតិយោបល់