ព័ត៌មានកីឡា

Atletico បញ្ចប់មន្ទិលសង្ស័យទាក់ទងនឹងអនាគត់របស់ Antoine Griezmann

ក្លឹប Atletico Madrid បានបញ្ចប់នូវមន្ទិលសង្ស័យរបស់អ្នកទស្សនាបាល់ទាត់ទាំងអស់ តាមរយៈការបន្តកុងត្រាថ្មីឲ្យ Griezmann ជាបន្តទៀត។

លោក Diego Simeone បានធ្វើឲ្យក្តីសង្ឃឹមរបស់ក្រុមបីសាចក្រហម Manchester United និងស្តេចស Real Madrid មានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកបានព្យាយាមបញ្ចុះបញ្ចូលមិនឲ្យ Griezmann ចាកចេញពី​ Atletico Madrid។ ក្រុមជើងខ្លាំងមួយនេះ បានបន្តកុងត្រាថ្មីរបស់ក្លឹប ជាមួយនឹងកីឡាករ Antoine Griezman រហូតដល់ឆ្នាំ ២០២១ ។

ការបន្តកុងត្រាថ្មីនេះ ធ្វើឡើងស្របពេលដែលប្រធានក្រុម Real Madrid កីឡាករ Sergio Ramos​ និយាយថា Real បើកទ្វារទទួលស្វាគមន៍ Griezmann ជានិច្ច។ តាមរយៈកុងត្រាថ្មីនេះ Antoine Griezmann និងទទួលប្រាក់ឈ្នូល កើនឡើងរហូតដល់ទៅ ៣លានផោន ក្នុងមួយឆ្នាំ ល្មមអាចលួងចិត្ត Griezmann មិនឲ្យចាកចេញពីក្លឹបបាន។

ជាការពិតណាស់ Griezmann បានបង្ហាញទម្រង់លេងកាន់តែល្អពីមួយរដូវកាល ទៅមួយរដូវកាល សម្រាប់ការបង្ហាញខ្លួន កាលពីចុងសប្តាហ៍កន្លងមក Griezmann បានរកគ្រាប់តាមស្មើជាមួយហ្នឹង Real Madrid នៅកីឡារដ្ឋាន Santiago Bernabue។ តើ Griezmann នៅបន្តជាមួយ Atletico Madrid ឬសម្លឹងទ្រនុំថ្មី តាមរយៈប្រាក់ឈ្នូលយ៉ាងសន្ធឹកសន្ធាប់៕

មតិយោបល់