អចលន​ទ្រព្យ

គម្រោងសាងសង់បុរីរបស់ជប៉ុនដែលធំជាងគេនៅកម្ពុជា និងមានទីតាំងក្បែរផ្សារទំនើបអ៊ីអន២

គម្រោងសាងសង់បុរីរបស់ជប៉ុនដែលធំជាងគេនៅកម្ពុជា និងនេះមានទីតាំងក្បែរផ្សារទំនើបអ៊ីអន ២ នេះបើយោងតាមគេហទំព័រ Borey Maha Sen Sok ។

គម្រោងបុរីមហាសែន គឺជាគម្រោងបុរីរបស់ជប៉ុនដែលធំជាងគេនៅកម្ពុជា ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន គ្រីដគ្រុប ដែលជាក្រុមហ៊ុនអភិវឌ្ឍឈានមុខគេរបស់ជប៉ុន។

គម្រោងបុរីមហាសែនសុខគ្របដណ្តប់លើផ្ទៃដី ១១៤០០៥ ម៉ែត្រការ៉េ និងមាន ៦៨៣ ផ្ទះ និងដីសម្រាប់ សាងសង់វីឡា ជាច្រើនទៀត។

បុរីនេះនឹងជាបណ្តុំនៃ លំនៅដ្ឋាន កន្លែងហាត់ប្រាណ សួនកុមារ សួនច្បារ ផ្លូវម៉ាស្សាបាតជើង និងកន្លែងកម្សាន្ត
មួយចំនួនទៀត។

គួរបញ្ជាក់ថា ទីតាំងនៃគម្រោងមានចម្ងាយប្រមាណជា ៣ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងធ្វើដំណើរ ១០ ដល់ផ្សារទំនើបអ៊ីអន ២ ៕

មតិយោបល់