ខ្ទឹមក្រហម គឺជាគ្រឿងទេសមួយប្រភេទដែលស្ត្រីមេផ្ទះទាំងឡាយតែងតែទិញទុកសម្រាប់ផ្សំនៅក្នុងមុខម្ហូបជាប្រចាំថ្ងៃ ក៏ប៉ុន្តែពួកគេពុំដឹងថា ខ្ទឹមក្រហមនេះ មានអត្ថប្រយោជន៍សម្រាប់ព្យាបាលជំងឺហឺតនោះឡើយ។ តាមរយៈគេហទំព័រ soha បានបង្ហាញថា ខ្ទឹមក្រហម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលដោះអាចជួយព្យាបាលបញ្ហារលាក រួមទាំងជំងឺហឺតផងដែរ។

ខាងក្រោមនេះ គឺជាវិធីព្យាបាលជំងឺហឺតដោយប្រើប្រាស់ខ្ទឹមក្រហម៖
ធាតុផ្សំៈ
- ខ្ទឹមក្រហម កន្លះគីឡូក្រាម (បកសំបកចេញ ហើយហាន់ឲ្យតូចៗ)
- ស្ករត្នោត ៣០០ក្រាម
- ទឹកឃ្មុំ ៧ទៅ៨ស្លាបព្រាបាយ
- ក្រូចឆ្មាពីរផ្លែ (ច្របាច់យកទឹក)
- ទឹកស្អាត ៥ទៅ៦កែវ
របៀបធ្វើៈ
- ដាក់ស្ករចូលទៅក្នុងឆ្មាំងមួយ រួចដុតភ្លើងរហូតដល់រលាយ
- បន្ថែមខ្ទឹមក្រហមចូល ហើយកូរឲ្យសព្វ ទើបចាក់ទឹកចូល
- រំងាស់រហូតទាល់តែទឹករីងនៅសល់ ១ភាគ៣
- បន្ទាប់ពីលើកចុះឲ្យត្រជាក់ ហើយអ្នកត្រូវបន្ថែមទឹកក្រូចឆ្មា និងទឹកឃ្មុំតាមក្រោយ
- ចុងក្រោយអ្នកត្រូវផ្ទេរចូលទៅក្នុងក្រឡកែវមួយ ហើយទុកចោលមួយយប់។
របៀបប្រើប្រាស់ៈ
សម្រាប់មនុស្សពេលវ័យ ត្រូវទទួលទានមួយស្លាព្រាបាយ (ឬ១៥មីលីលីត្រ) ហើយសម្រាប់កុមារ ត្រូវទទួលទានមួយស្លាបព្រាកាហ្វេ (ឬ៥មីលីលីត្រ) រៀងរាល់មុនពេលញ៉ាំអាហារទាំងបីពេល៕
មតិយោបល់