គម្រោងខុនដូខ្ទង់ ៣ម៉ឺនដុល្លារអាមេរិកឡើងរបស់ក្រុមហ៊ុន L Residence ៣ លក់អស់គ្មានសល់ នេះបើយោងតាមរយៈការសម្ភាសន៍ជាមួយបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន។
កញ្ញា ងួន កែវមល្លិកា បុគ្គលិកផ្នែកលក់នៃគម្រោងបានប្រាប់ Post Real Estate ថាក្រុមហ៊ុន L Residence បានវិនិយោគសរុបចំនួន ៥ គម្រោង ដូចជា គម្រោង L អូឡាំពិក, L បឹងកេងកង, L បឹងត្របែក, L សុវណ្ណ និង , L បឹងត្របែក ២ ក្នុងនោះផងដែរ គម្រោង L អូឡាំពិក, L សុវណ្ណ, L បឹងត្របែក បានបញ្ចប់ការសាងសង់ និងលក់អស់ទាំងស្រុង។
កញ្ញា បានលើកឡើងផងដែរថា បច្ចុប្បន្នក្រុមហ៊ុននៅសល់គម្រោង ២ ដែលគម្រោង L បឹងកេងកងលក់អស់ ៤០ ភាគរយ និង L បឹងត្របែក២ លក់អស់ ៥០ ភាគរយផងដែរ ជាមួយនឹងទីតាំងនៃគម្រោងភាគច្រើននៅតំបន់ កណ្តាលក្រុងតែម្តង។
សូមជម្រាបថា គម្រោងសង់ខុនដូរបស់ក្រុមហ៊ុន L Residence នេះមានតម្លៃចាប់ពីជាង ៣ ម៉ឺនដុល្លារអាមេរិក ឡើង រហូតដល់ជាង ១០ ម៉ឺនដុល្លារអាមេរិកក្នុងមួយយូនីត។
គួរបញ្ជាក់ផងដែរថា គម្រោងទាំង ២ ខាងលើ នឹងបញ្ចប់នៅឆ្នាំ ២០១៨ ខាងមុខនេះ៕
មតិយោបល់