អចលន​ទ្រព្យ

Elysee គម្រោងអគារពាណិជ្ជកម្មនឹងប្រែក្លាយតំបន់កោះពេជ្រជាទីក្រុងប៉ារីសតូចមួយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០១៨

Elysee ជាគម្រោងអភិវឌ្ឍន៍លំនៅឋាន សណ្ជាគារ ភោជនីយដ្ឋាន និងការិយាល័យដែលត្រូវបានច្នៃប្រឌិត និងរចនាឡើងតាមរចនាបទនៃប្រទេសលោកខាងលិច។

គម្រោងនេះត្រូវបានសាងសង់លើផ្ទៃដីទំហំប្រមាណជា ៧ ហិកតា និងឋិតនៅតំបន់ពាណិជ្ជកម្មកោះពេជ្រ ដែលប្រភេទនៃអគារមាន ទទឺងចាប់ពី ៨ ម៉ែត្រ និងកម្ពស់ ៨ ជាន់ឡើងទៅ។

សូមសម្រាបដែរថា កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ​ ២០១៧ កន្លងទៅនេះ Elysee បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់

Elysee ៣.៥ និង ៣.6 ជាផ្លូវការនៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។ នេះបើយោងតាមគេហទំព័រ Elysee Project At Diamond Island City។

គួរបញ្ជាក់ថា គម្រោង Elysee គ្រោងបោះទុនវិនិយោគលើទឹកប្រាក់ប្រមាណជា ១៥០ លានដុល្លារអាមេរិក និងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០១៨ ខាងមុខនេះ៕

មតិយោបល់