គម្រោងអគារនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន UC Group និងបានបង្កើត ក្រុមហ៊ុនជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានក្រុមហ៊ុន Chhun Sambath Development Co.,Ltd, UC Desing & Build, UC Office & Home Funiture Center ជាដើម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក Golden One Serviced Residence។
Golden One បានសាងសង់ឡើងលើផ្ទៃដីសរុប ១២៩០ម៉ែត្រការ៉េ តាមរចនាបទជាលក្ខណៈបែបអន្តរជាតិ និងយកលំនាំតាមស្តង់ដាសិង្ហបុរី ដែលមានទីតាំងឋិតនៅតំបន់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។
គម្រោងនេះ ត្រូវបានវិនិយោគដោយវិនិយោគិនខ្មែរទាំងស្រុង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជា ៥០លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៧ កន្លងទៅនេះ UC Group បានបើកពិធីសម្ពោធជាផ្លូវការនៃគម្រោងខុនដូ Golden One និងគម្រប់ ២៥ ឆ្នាំនៃក្រុមហ៊ុនផងដែរ៕
មតិយោបល់