ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡេង ណាវ៉ាត់ត្រា និង ម៉ារ៉ា ប៊ុណ្ណា ចេញបទឈឺចាប់រួមគ្នា

យោងតាមការបង្ហោះនៅលើ Youtube ក្ដៅៗ ម្ចាស់ផលិតកម្ម Galaxy ដែលជាតារាចម្រៀងផង បានចេញបទថ្មីមួយជាមួយតារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា ដែលនេះគឺជាស្នាដៃដំបូងរបស់ពួកគេចាប់តាំងពីក្លាយជាអ្នកចម្រៀងដូចគ្នា។ មកទល់ម៉ោងនេះ បទរបស់អ្នកទាំង២ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយសារតែបទនោះមានចង្វាក់ភ្លេង និងអត្ថន័យស្ដែងពីអតីតកាលរបស់ម្ចាស់បទផងដែរ។

លោក ឡេង ណាវ៉ាត់ត្រា បានអះអាងថា នេះជាបទដែលលោក និងលោក ម៉ារ៉ា ប៊ុណ្ណា ចេញច្រៀងរួមគ្នាដើម្បី ស្ទាបស្ទង់ទីផ្សារ។ លោកបានបង្ហោះថា«បន្ទាប់ពីបានទទួលការចាប់អារម្មណ៍រឿងអតីតកាលជារឿងដិតដាមក្នុងជីវិត ជារឿងដែលស្រណោះ និងស្រងេះស្រង៉ោចបំផុតនៅពេលយើងបរាជ័យក្នុងរឿងណាមួយ ចុះពេលស្រមៃឃើញរឿងអតីតកាល តើបងប្អូនធ្លាប់កំសួលចិត្តគិតចង់យំដែទេ?» ។ លោកបានបញ្ជាក់ថាបទនេះ គឺឆ្លុះបញ្ចាំងពីរឿងរ៉ាវឈឺចាប់របស់ខ្លួន ហើយដោយសារតែចង់អោយប្រិយមិត្តអ្នកស្ដាប់ជាប់ចិត្តក៏សម្រេចច្រៀងរួមជាមួយលោកម៉ារ៉ា ប៊ុណ្ណា ហើយឃើញថាទទួលបានការចាប់អារម្មណ៍មិនធម្មតា តាំងពីបានបង្ហោះនៅលើ Youtube ។ លោកថាសប្បាយចិត្តដែលបានរំលឹកអតីតកាលតាមរយៈបទ«អោយតាគិត ចេះតែចង់យំ»ដែលសូម្បីតែពេលលោកច្រៀងក៏ចង់ហូរទឹកភ្នែក។ លោកថាបទនេះបុកត្រូវអារម្មណ៍មនុស្សភាគច្រើន ដោយសារតែអតីតកាលបែបនេះគឺមានមនុស្សភាគច្រើនធ្លាប់ជួបប្រទះ។ លោកមានគម្រោងបញ្ចេញ MV ក្នុងពេលឆាប់ៗ ដើម្បីបញ្ចេញការចង់បានរបស់អ្នកគាំទ្រ៕

មតិយោបល់