រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញប្លង់ថ្មីស្ពានអាកាស និងផ្លូវក្រោមដីចំណុចរង្វង់មូលចោមចៅ ដែលគ្រោងនឹងបើកការដ្ឋាន នាពេលឆាប់ៗខាងមុខ។
នេះគឺជាសមិទ្ធផលថ្មី ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន រហូតដល់ជាង ៣លាននាក់ ដែលកំពុងរស់នៅអចិន្ត្រៃយ៍ ក្នុងទីក្រុងភ្នំពេញ។
ការសាងសង់ផ្លូវអាកាស និងស្ពានក្រោមដី ដោយមើលឃើញថា ក្នុងពេលបច្ចុប្បន្ន ស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ជាពិសេសនៅចំណុចរង្វង់មូលចោមចៅ មានការកកស្ទះចរាចរច្រើន ហើយចរាចរណ៍នៅផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវចោមចៅ និងមហាវិថីសហព័ន្ធរុស្ស៊ី ចេញចូលមករាជធានីភ្នំពេញ មានការកកស្ទះច្រើន។
សម្រាប់ថ្ងៃអនាគត តំបន់ចោមចៅនេះ បើសិនជាមិនមានការគិតគូរក្នុងលទ្ធភាព ដោះស្រាយបញ្ហាចរាចរណ៍ គឺរឹតតែមានការកកស្ទះច្រើនជាងពេលបច្ចុប្បន្ននេះថែមទៀត។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៤ គឺស្ពានអាកាសតិចណូ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ និងស្ពានអាកាសស្ទឹងមានជ័យ ហើយស្ពានអាកាសផ្សារដីហុយ កំពុងសាងសង់៕
មតិយោបល់