ក្រុមហ៊ុន NagaCorp បានសម្រេចបោះទុនវិនិយោគលើគម្រោង Naga 2 ដែលជាបណ្តុំនៃ សណ្ឋាគារ កាស៊ីណូ សាលសន្និសិទ និងកន្លែងកម្សាន្តជាច្រើនទៀត។ នេះបើយោងតាមគេហទំព័រ nagacorp។
Naga2 ត្រូវបានអភិវឌ្ឍលើផ្ទៃដីទំហំ ១១០,១០៥ ម៉ែត្រការ៉េ ដែលក្នុងនោះរួមមាន NagaCity Walk និង TSCLK Complex
ជាមួយនឹងបន្ទប់សណ្ឋាគារចំនួន ១,០០០ បន្ទប់, បន្ទប់វីអាយភីចំនួន ៣៨ បន្ទប់ និងកន្លែងសម្រាប់លេងល្បែងជាមួយម៉ាស៊ីនហ្គេមប្រមាណជា ៥០០ ម៉ាស៊ីន។
គម្រោងនេះនឹងតភ្ជាប់ជាមួយនឹង Nagaworld នាពេលបច្ចុប្បន្ននេះដែលនឹងជំរុញឲ្យក្រុមហ៊ុន NagaCorb កាន់តែមានសក្តានុពលបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នគម្រោងនេះកំពុងស្ថិតនៅក្នុងការសាងសង់នៅឡើយ ហើយត្រូវបានរំពឹងទុកថានឹងបញ្ចប់នៅមុនឆ្នាំ ២០១៨ និង
មានទីតាំងឋិតនៅជិតរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាតផងដែរ៕

មតិយោបល់