អចលន​ទ្រព្យ

មកស្គាល់លំនៅដ្ឋានមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោក

យោងតាមការចេញផ្សាយរបស់គេហទំព័រ TIME បានលើកយកមកបង្ហាញពី លំនៅដ្ឋានដែលមានតម្លៃ ថ្លៃជាងគេបំផុតលើពិភពលោក រួមមាន៖

រាជវាំង Buckingham Palace
រាជវាំងនេះតម្លៃ ១.៥៥ ពាន់លានដុល្លារអាមេរិកមានទីតាំងនៅទីក្រុងឡុងដ៍ ដែលមានបន្ទប់សរុបចំនួន ៧៧៥ បន្ទប់ និងត្រូវបានគ្រប់គ្រងដោយម្ចាស់ក្សត្រី Elizabeth II នៅឆ្នាំ ១៩៥២។
បច្ចេកទេសនៃការ សាងសង់នៅតែត្រូវបានគេចាត់ទុកជាលំនៅដ្ឋាននៅឡើយ ប៉ុន្តែពុំមែនសម្រាប់លក់នោះទេ។

Antilia
ជាលំនៅដ្ឋានដែលមានតម្លៃ ១ ពាន់លានដុល្លារអាមេរិក ឋិតនៅទីក្រុងបុមបៃ ប្រទេសឥណ្ឌាដែលមានកម្ពស់ ២៧ ជាន់លើផ្ទៃដីទំហំ ៤០០,០០០ ម៉ែត្រការ៉េ។
Anitilia ត្រូវបានគ្រប់គ្រងដោយលោក Mukesh Ambami ជាមហាសេដ្ឋីមានជាងគេនៅឥណ្ឌាដែលមានទ្រព្យសម្បត្តិសរុប ២៣.៦ ពាន់លានដុល្លារអាមេរិក។

Villa Leopolda
Villa Leopolda មានទីតាំងនៅទីក្រុង Cote D’Azure ប្រទេសបារាំង ដែលមានតម្លៃ ៧៥០ លានដុល្លារអាមេរិក និងជាកម្មសិទ្ធរបស់លោកស្រី Lily Safra ជាជនជាតិប្រេស៊ីល។

Four Fairfield Pond
វិមាន Four Fairfield Pond ឋិតនៅរដ្ឋ Sagaponack ទីក្រុង ញូយ៉ក ដែលមានតម្លៃ ២៤៨.៥ លានដុល្លារអាមេរិក និងគ្រប់គ្រងដោយលោក Ira Rennert ជាម្ចាស់ក្រុមហ៊ុន The Renco Group។

១៨-១៩ Kensington Palace Gardens
១៨-១៩ Kensington Palace Gardens ឋិតនៅទីក្រុង ឡុងដ៍ដែលមានតម្លៃ ២២២ លានដុល្លារអាមេរិក និងជាកម្មសិទ្ធរបស់លោក Lakshmi Mittal លោកជាមហាសេដ្ឋី មួយរូបឋិតក្នុងចំណោមមហាសេដ្ឋីទាំង ១០០ ដែលមានជាងគេបំផុតលើពិភពលោក ផងដែរ។ នេះបើយោងតាមការបង្ហាញពីគេហទំព័រ Forbes៕

មតិយោបល់