ព័ត៌មានបច្ចេកវិទ្យា

ហេតុអ្វីការបំពាក់ប្រព័ន្ធសន្តិសុខអ៊ីនធើណេតសំខាន់ចាំបាច់សម្រាប់អាជីវកម្មលោកអ្នក?

ខណៈអ៊ីនធើណេតកាន់តែសំខាន់ និងចាំបាច់សម្រាប់អាជីវកម្ម ក្រុមហ៊ុន និង​សហគ្រាសតូចធំ ក្នុងការតភ្ជាប់ និងចែកចាយទិន្នន័យ ព័ត៌មាន ឬឯកសារផ្សេងៗ បញ្ហាប្រឈមជាច្រើនក៏កំពុងកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសបញ្ហាដែលបង្កឡើងដោយក្រុម Hacker តែម្តង។

ក្រុមចោរព័ត៌មានវិទ្យាទាំងនេះ អាចបង្កើតចេញនូវមេរោគប្រភេទផ្សេងៗ ដើម្បីបន្លំលួចយកគណនីធនាគារ ឯកសារសម្ងាត់ ឬចូលគ្រប់​គ្រង​វ៉ិបសាយ ទំព័រ Facebook អ៊ីម៉ែល ឬចូលទៅបំផ្លាញទិន្នន័យសំខាន់ៗ ក្នុងស្ថាបនក្រុមហ៊ុន អាជីវកម្ម ឬសហគ្រាសរបស់លោកអ្នកបានផងដែរ។

– ប្រភេទមេរោគអុកឡុកតាមប្រព័ន្ធអីនធើណែតល្បីៗ

  • Malicious: ជាប្រភេទ Software ដែលអាចជ្រាបចូលទៅរំខានកុំព្យូទ័រ លួចយកព័ត៌មាន លុកលុយប្រព័ន្ធកុំព្យូទ័រ ឬលួចយកទិន្នន័យផ្សេងៗរបស់លោកអ្នក។ វាចែកជាប្រភេទ malware, virus, warn, trojan, ransomware, botnet ជាដើម។ល។
  • Identity Thieves: ជាចោរព័ត៌មានវិទ្យាប្រកបដោយភាពឆ្លាតវៃ អាចប្រើព័ត៌មានដែលពួកគេរកបាន ឬមធ្យោបាយបោកបញ្ឆេតផ្សេងៗតាមអនឡាញ ដើម្បីលួចយកគណនីធានាគាររបស់លោកអ្នកដោយមិនដឹងខ្លួន។
  • Phishing: បង្កើតជាអន្ទាក់បញ្ឆោតតាមរូបភាពណាមួយ រួចអូសលោកអ្នកឱ្យចូលទៅកាន់វ៉ិបសាយក្លែងក្លាយរបស់ពួកគេ ដើម្បីបំពេញគណនីធនាគារ ឬព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដែលពួកគេត្រូវការ។
  • Social Media: វាអាចចូលទៅកាន់កាប់ទំព័រ Facebook ណាដែលមានប្រជាប្រិយភាព។
  • Denial-of-service: ចូលទៅវាយប្រហារលើវ៉ិបសាយ និងធ្វើឱ្យម៉ាស៊ីនមេជួបបញ្ហាគាំង ឬពេញមេម៉ូរី ​(memory) ជាដើម។ល។

– ប្រព័ន្ធ Software សម្រាប់ការពារមេរោគអិុនធើណែត

  • Web Gateway Secure: ជាឧបករណ៍សម្រាប់ច្រោះ Malicious មិនឱ្យជ្រាបចូលក្នុងប្រព័ន្ធកុំព្យូទ័រ ឬកម្មវិធីផ្សេងៗដែលដំណើរការលើអ៊ីនធើណេត។ វាក៏អាចប្រើសម្រាប់គ្រប់គ្រងកម្មវិធីបណ្តាញសង្គម ការពារវ៉ិបសាយ និងអ្នកប្រើប្រាស់ មិនឱ្យចូលទៅកាន់មាតិកាព័ត៌មានផ្តេសផ្តាស់ និងជួយរាំងខ្ទប់ជនអនាមិកចូលទៅកាន់ទិន្នន័យក្នុងវ៉ិបសាយរបស់លោកអ្នក។
  • Anti-spam gates: ជាប្រព័ន្ធកម្មវិធីមួយដែលដំណើរការក្នុងម៉ាស៊ីនមេលើបណ្តាញអ៊ីនធើណេតដោយវាមានភាពឆ្លាតវៃ អាចបែកចែកអ្វីទៅជាអ៊ីម៉ែលភ្ជាប់មកជាមួយមេរោគ Spam និងអ្វីទៅជាសារអ៊ីម៉ែលស្អាតស្អំពិតប្រាកដ ហើយអនុញ្ញាតឱ្យលោកអ្នកកត់ចំណាំអ្នកផ្ញើអ៊ីម៉ែលណាដែលត្រឹមត្រូវទៀតផង។

សូមទស្សនាវីដេអូខាងក្រោមដើម្បីទទួលបានព័ត៌មានបន្ថែមទាក់ទងទៅនឹងមេរោគ និងសន្តិសុខអ៊ីនធើណេត​៖

https://www.youtube.com/watch?v=fbSqueY2IdY

មតិយោបល់