អចលន​ទ្រព្យ

ចុងឆ្នាំ ២០១៨ ការផ្គត់ផ្គង់បន្ទប់បែបទំនើបនៅភ្នំពេញនឹងកើនឡើងទ្វេដង

យោងតាមរបាយការណ៍របស់គេហទំព័រ​ CBRE បានឲ្យដឹងថានៅចុងឆ្នាំ ២០១៨ ការផ្គត់ផ្គង់បន្ទប់បែបទំនើបនៅទីក្រុងភ្នំពេញ នឹងមានការកើនឡើងទ្វេដង បើធៀបទៅនឹងទំហំនៃការផ្គត់ផ្គង់នាពេលបច្ចុប្បន្ននេះ។

ក្នុងនោះដែរការកើនឡើងទាំងនេះគឺបណ្តាលមកពីមានការចូលរួមនូវគម្រោងអភិវឌ្ឍផ្សារទំនើបថ្មីៗលំដាប់អន្តរជាតិ និងលក្ខខណ្ឌលក់ពិសេសៗនៃគម្រោងអភិវឌ្ឍលំនៅដ្ឋានចម្រុះផងដែរ។

យ៉ាងណាមិញ បើតាមរបាយការណ៍ខាងលើនៅត្រឹមត្រីមាសទី ១ ឆ្នាំ ២០១៧ នេះការវិនិយោគក្នុងវិស័យសំណង់មានការថយចុះ ប៉ុន្តែចំពោះទីផ្សារគឹនៅតែដំណើរការល្អប្រសើរ។

គួរបណ្ជាក់ផងដែរថា គម្រោងសាងសង់នៅកម្ពុជាត្រឹមត្រីមាស ទី១ សរុបមានចំនួន ៧៨៦ គម្រោងស្មើនឹងចំនួនទឹកប្រាក់ ១.២៨ ពាន់លានដុល្លារអាមេរិកដែលបានកើនឡើង ២២ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ ២០១៦៕

 

 

មតិយោបល់