សម្រាប់លោកអ្នកវិនិយោគលើវិស័យអចលនទ្រព្យ ដែលក្នុងនោះអាចជា ការទិញ លក់់ ឬជួល អចលនទ្រព្យលោកអ្នកគប្បីយល់ដឹងលើចំនុចមួយចំនួន ដែលជាគន្លឹះក្នុងការទិញលក់ដើម្បីទទួលបានប្រាក់ចំណេញកាន់តែខ្ពស់។ បើយោងតាមគេហទំព័រហ្វេសប៊ុកផេក Keam Seaklong អគ្គនាយកក្រុមហ៊ុន Century 21 Dream Property បានចែករំលែកអំពី គន្លឹះក្នុងការទិញអចលនទ្រព្យ ឲ្យទទួលបានប្រាក់ចំណេញខ្ពស់លោកអ្នកត្រូវគិតលើ ៣ ចំនុចសំខាន់ៗ ដូចខាងក្រោម៖
១. ការជ្រើសរើសតំបន់: តំបន់អចលនទ្រព្យដែលអាចនឹងឡើងថ្លៃខ្ពស់ទៅថ្ងៃអនាគត គឺមានសារះសំខាន់ជាងអចលនទ្រព្យដែលត្រូវទិញ។
២. ពិនិត្យមើលអលចនទ្រព្យ: ការមើលអចលនទ្រព្យកាន់តែច្រើន គឺកាន់តែល្អ ឬលោកអ្នកអាចសហការណ៍ជាមួយក្រុមហ៊ុនអចលនទ្រព្យដែលលោកអ្នកជឿទុកចិត្តដើម្បីទទួលបានព័ត៌មានច្រើនពីអចលនទ្រព្យ សម្រាប់ប្រៀបធៀប និងជ្រើសរើសអចលនទ្រព្យដែលល្អបំផុត
៣. ការវិភាគប្រៀបធៀបអចលនទ្រព្យ និងតម្លៃ: ការប្រៀបធៀបរួមមាន ចំណូលពីការវិនិយោគ (ប្រាក់ឈ្មួលប្រចាំខែ ឬប្រចាំឆ្នាំ) តម្លៃលក់ ការឡើងថ្លៃអលចនទ្រព្យប្រចាំឆ្នាំ និងលក្ខខណ្ឌនៃការបង់ប្រាក់៕
មតិយោបល់