អចលន​ទ្រព្យ

តើឯកសារចាំបាច់អ្វីខ្លះត្រូវភ្ជាប់មកជាមួយនៅពេលលោកអ្នកចុះបញ្ជីអចលនទ្រព្យ?

ច្បាប់ស្តីពីពន្ធលើអចលនទ្រព្យត្រូវបានអនុម័តឲ្យប្រើប្រាស់នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០០៩ ហើយត្រូវបានចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០១១ តទៅ។ ពន្ធលើអចលនទ្រព្យត្រូវបានប្រមូលដើម្បីជាគុណប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី/ខេត្ត-ក្រុង/ ស្រុក/ខណ្ឌ ឃុំ សង្កាត់) ដើម្បីផ្តល់ជាថវិកាសម្រាប់អភិវឌ្ឍន៍តាមមូលដ្ឋានរបស់ខ្លួន។ នេះបើយោងឯកសាររបស់គេហទំព័រអគ្គនាយកដ្ឋានពន្ធដារ។

នៅពេលលោកអ្នកចុះបញ្ជីអចលនទ្រព្យ ត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លង ដូចខាងក្រោម៖

  • អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស។
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ។
  • បណ្ណសម្គាល់សិទ្ធិ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធ នឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/ សង្កាត់ឡើងទៅ។ ក្នុងករណី ដែលអចលនទ្រព្យត្រូវបានទិញបង់រំលស់ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់មកជាមួយនូវឯកសារកិច្ចសន្យារវាងអ្នកទិញ និងអ្នកលក់៕

មតិយោបល់