ព័ត៌មានជាតិ

បុរសម្នាក់ គាំងបេះដូងដេកស្លាប់នៅក្នុងមណ្ឌលកុមារកំព្រាក្តីសង្ឃឹមថ្មី

បាត់ដំបងៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មានករណីបុរសម្នាក់ ដេកស្លាប់តែម្នាក់ឯងនៅលើគ្រែ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម៧ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ អុក សឿន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅមណ្ឌលកុមារកំព្រាក្តីសង្ឃឹមថ្មី។

សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុដែលបណ្តាលឲ្យបុរសខាងលើនេះគឺបណ្តាលមកពីមកពីការគាំងបេះដូង មិនមែនជាករណីឃាតកម្មអ្វីនោះទេ ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់