គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានលើកឡើងថា មានមនុស្សជាច្រើនតែងតែមានមតិរិះគន់ជាច្រើននិងមិនពេញចិត្តចំពោះខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ប៉ុន្តែអ្នកទាំងអស់គ្នាមិនបានដឹងទេថាកីឡាកររូបនេះសំខាន់ណាស់សម្រាប់ក្រុមជម្រើសជាតិ។
នៅក្នុងសន្និសីទសារពត៌មានក្រោយចប់ការប្រកួតកម្ពុជា ឈ្នះ អាហ្វហ្គានីស្ថាន ១ទល់០ គ្រូជម្រើសជាតិកម្ពុជា បានលើកឡើងថា៖ «ខ្ញុំបានមើលនៅក្នុងហ្វេសប៊ុកក៏ដូចជាការលើកឡើងពីមនុស្សជាច្រើនតែងតែមានមតិរិះគន់និងមិនពេញចិត្តចំពោះខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ប៉ុន្តែអ្នកទាំងអស់គ្នាមិនបានដឹងទេថាកីឡាកររូបនេះសំខាន់ណាស់សម្រាប់ក្រុមជម្រើសជាតិ»។ ហើយគ្រូសញ្ជាតិប្រេសុីលបន្ថែមថា ខ្សែប្រយុទ្ធរូបនេះពិតជាសំខាន់សម្រាប់ក្រុម នៅពេលគេបានបាល់ជ្រុង រ៉ាវី អាចចុះមកជួយការពារបាន ហើយពេលគេមានបាល់ Free-kick ក៏រូបគេអាចជួយការពារបានថែមទៀត ជាពិសេសតួនាទីជាច្រើនដែល រ៉ាវី ចុះមកជួយបំពេញ។
ជាចុងក្រោយគ្រូជម្រើសជាតិកម្ពុជា បញ្ជាក់ថា កីឡាករប្រធានក្រុមនេះ ត្រូវការលើកទឹកចិត្តច្រើនពីសំណាក់អ្នកគាំទ្រ ដើម្បីឲ្យរូបគេខំប្រឹងប្រែងបន្តទៀតដោយសារការជួយក្រុមច្រើន បើទោះជាមិនអាចរកគ្រាប់បាល់បានក៏ដោយ៕


មតិយោបល់