អចលន​ទ្រព្យ

សួនសត្វធំជាងគេនៅកម្ពុជា គ្រោងផុសឡើងនៅតំបន់ជ្រោយចង្វារ

សួនសត្វ ភ្នំពេញសាហ្វារីវើលត្រូវអភិវឌ្ឍដោយក្រុមហ៊ុន L.Y.P Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលនឹងមានទីតាំងឋិតនៅតំបន់អភិវឌ្ឍជ្រោយចង្វារ។ នេះបើយោងតាមគេហទំព័រ L.Y.P Group។

គម្រោងនេះគ្រោងបោះទុនវិនិយោគទឹកប្រាក់ប្រមាណជា ១០លានដុល្លារអាមេរិកដែលឋិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្បែរគម្រោងអភិវឌ្ឍមួយចំនួនដូចជា គម្រោងក្រុមហ៊ុន អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី តាមបណ្តោយផ្លូវជាតិលេខ ៦ A  ជាដើម។

ភ្នំពេញសាហ្វារីវើលជាសួនសត្វដែលមានសត្វប្រមាណ ៨០០ ក្បាល និងជាការចូលរួមសម្រាប់ជាកន្លែងកម្សាន្តចុងក្រោយគេរបស់ក្រុមហ៊ុន L.Y.P Group នៅក្នុងប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរគម្រោងសួនសត្វសាហ្វារីវើលគ្រោងនិងបញ្ចប់នៅឆ្នាំ ២០១៧ ឬ២០១៨ ខាងមុខ ប្រសិនបើពេលវេលាសមស្រប៕ ​

មតិយោបល់