អចលន​ទ្រព្យ

បុរីវិមានភ្នំពេញ៖ ជោគជ័យមកដល់ថ្ងៃនេះ កើតចេញពីកូនខ្មែរសុទ្ធសាធ

នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០១៧ ក្នុងកម្មវិធី សន្និបាត និងពិព័រណ៍អចលនទ្រព្យនៅកម្ពុជាឆ្នាំ ២០១៧ ព្រឹកមិញនេះ អគ្គនាយកក្រុមហ៊ុន បុរីវិមានភ្នំពេញ លោក លី ហួរ បានឲ្យដឹងថា ជោគជ័យក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យរបស់លោក គឺកើតចេញពីកើតខ្មែរសុទ្ធសាធ ដោយពុំមានការចូលរួមពីបរទេសឡើយ។

លោកបានបន្ថែមថា នៅក្នុងស្ថាប័នមិនថា អ្នកជំនាញវិស្វករ អ្នកគូរប្លង់ ក៏ដូចជាបុគ្គលិក ផ្នែកផ្សេងៗគឺសុទ្ធតែជាកូនខ្មែរ ដោយលោក មានបំណង ចង់បង្ហាញឲ្យដឹងថា កូនខ្មែរក៏អាចធ្វើបានដូចគ្នា។

សូមជម្រាបថា បុរីវិមានភ្នំពេញ បានចាប់ផ្តើមតាំងពីឆ្នាំ ២០១១ សាងសង់លើផ្ទៃដីទំហំ ១៨ ហិកតា ហើយបច្ចុប្បន្នគម្រោងបុរីចំនួន ៥ គម្រោងដែលបានលក់អស់ ១០០ ភាគរយហើយ។

គួរបញ្ជាក់ផងដែរថា យោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ បានឲ្យដឹងថា បុរីលំនៅដ្ឋាន និងអគារខ្ពស់ៗគិតចាប់តាំងពីឆ្នាំ ២០០៣ ដល់ ត្រីមាសទី១ នៃឆ្នាំ ២០១៧ មានទីក្រុងរណប បុរី លំនៅដ្ឋាន និងលំនៅដ្ឋានមានលក្ខណ:បុរី សរុបចំនួន (១៣៨/២០១៦) និង ១៤៧ ទីតាំងផងដែរ៕

មតិយោបល់