កាលពីម្សិលមិញនេះនៅក្នុងពិធី សន្និបាត និងពិរព័ណ៍អចលនទ្រព្យនៅកម្ពុជាឆ្នាំ ២០១៧ ម្សិលមិញនេះ គម្រោងអគារខុនដូប្រណិត The penthouse Residence បានឲ្យដឹងថាគម្រោងនេះដំណើរការសាងសង់បានប្រមាណ ៦០ ភាគរយហើយ។
ជាមួយគ្នានោះដែរ លោក ហន សៀងហួរ បុគ្គលិកផ្នែកលក់នៃគម្រោងបានឲ្យដឹងបានបន្ថែម បច្ចុប្បន្ន The Penthouse បានដំណើរការសាងសង់ដល់ជាន់ទី ៦ ដែលគម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៨ ផងដែរ។
The Penthouse Residence ជាអគារកម្ពស់ ៣៦ ជាន់ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសុធារស និងឋិតនៅជិតផ្សារទំនើប អ៊ីអនម៉ល កណ្តាលរាជធានីភ្នំពេញ។
អគារនេះជាបណ្តុំនៃអគារស្នាក់នៅក៏ដូចជា សណ្ឋាគារលំដាប់ផ្កាយ និងជាតំបន់ពាណិជ្ជកម្មជាច្រើនផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធី សន្និបាត និងពិពរណ៍អចលនទ្រព្យនេះមានការចូលរួមពីបណ្តាគម្រោងអភិវឌ្ឍលំនៅដ្ឋានផ្សេងៗនៅកម្ពុជា និងអ្នកជំនាញអចលនទ្រព្យទាំងក្នុងស្រុកក៏ដូចជាក្រៅស្រុកផងដែរ៕
មតិយោបល់