នៅកម្ពុជា អចលនទ្រព្យត្រូវបានគិតពន្ធដើម្បីជាប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ យោងតាមគេហទំព័រអគ្គនាយកដ្ឋានពន្ធដារប្រសិនអចលនទ្រព្យកាន់កាប់មិនស្របច្បាប់ ឬកម្មសិទ្ធិអចលនទ្រព្យមានទំនាស់ ត្រូវបានកំណត់អ្នកដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធដូចក្រោម៖
- បុគ្គលិកដែលកាន់កាប់ ឬទទួលផលប្រយោជន៍ពីអចលនទ្រព្យមិនស្របច្បាប់ត្រូវដាក់លិខិតប្រកាស និបបង់ពន្ធលើអចលនញទ្រព្យ។
- បុគ្គលដែលកំពុងកាន់កាប់ ឬទទួលផលប្រយោជន៍ពីអចលនទ្រព្យមានទំនាស់ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យ។
- ករណីអចលនទ្រព្យមានទំនាស់ពុំមានបុគ្គលកំពុងកាន់កាប់ ឬទទួលផលប្រយោជន៍ បុគ្គលដែលទទួលបានសិទ្ធិស្របច្បាប់ ឬមានសិទ្ធិទទួលផលប្រយោជន៍ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យក្នុងអំឡុងពេលដែលអចលនទ្រព្យនោះ ខកខានមិនបានបង់ពន្ធ។
គួរបញ្ជាក់ផងដែរថា ការចុះបញ្ជី ការដាក់លិខិតប្រកាស និងការបង់ប្រាក់ពន្ធលើអចលនទ្រព្យមិនអាចបញ្ជាក់កម្មសិទ្ធិស្របច្បាប់របស់ម្ចាស់អចលនទ្រព្យទេ៕
មតិយោបល់