អចលន​ទ្រព្យ

សណ្ឋាគារលំដាប់ផ្កាយ៥ ព្រីនស៍ ថាម បង្ហាញវត្តមាន នៅខេត្តព្រះសីហនុ

កាលពីម្សិលមិញនេះ សណ្ឋាគារលំដាប់ផ្កាយប្រាំ ព្រីនស៍ ថាម ហូថេល ខេត្តព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនព្រីនស៍ រៀល អីស្ទេត គ្រុប និងគ្រប់គ្រងដោយក្រុមហ៊ុនព្រីនស៍ ថាម ហូថេល មេនេចមេន បានសាងសង់បញ្ចប់នូវគ្រោងអគារជាស្ថាពរ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ រដ្ឋបាលខេត្តព្រះសីហនុ។

ពិធីបញ្ចប់គម្រោងសាងសង់គ្រោងអគារសណ្ឋាគារ ព្រីនស៍ថាម ហូថេល ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និង ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

គួរជម្រាបថា សណ្ឋាគារនេះ មានកម្ពស់ ១៧ជាន់ គ្រោងនឹងបើកដំណើរការនៅខែកញ្ញា ២០១៨ខាងមុខនេះ ហើយមានទីតាំងក្នុងសង្កាត់៤ ខេត្តព្រះសីហនុ៕

មតិយោបល់