ព័ត៌មានអន្តរជាតិ

ឆេះរថយន្ដក្រុង នៅកាហ្សាក់ស្ថាន សម្លាប់មនុស្ស៥២ នាក់

កាហ្សាក់ស្ថាន: ប្រភពពីក្រសួងមហាផ្ទៃ បាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានឆាបឆេះនៅភាគពាយព្យប្រទេសកាហ្សាក់ស្ថាន ដោយបានសម្លាប់មនុស្ស ៥២ នាក់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទី (ម៉ោងក្នុងស្រុក) ថ្ងៃព្រហស្បតិ៍នេះ ក្នុងស្រុកអ័រហ្គីរបស់តំបន់ Aktobe ដែលតាមរបាយការណ៍ បានឲ្យដឹងថា មនុស្ស ៥ នាក់ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ យកចេញពីនឹងកន្លែងកើតហេតុ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា រថយន្ដក្រុងនេះ ត្រូវបានគេសន្និដ្ឋានថា អាចនឹងធ្វើដំណើរដឹកពលរដ្ឋកាហ្សាក់ស្ថានទៅ ឬមកពីប្រទេសរុស្ស៊ី តាមបណ្តោយផ្លូវ Samara-Shymkent ៕

មតិយោបល់