អចលន​ទ្រព្យ

ស្ពានឆ្លងទន្លេមេគង្គ ត្បូងឃ្មុំ-កំពង់ចាម តម្លៃជាង ៥៧លានដុល្លារ សម្ពោធជាផ្លូវនៅថ្ងៃស្អែក

ស្ពានឆ្លងទន្លេមេគង្គ ត្រង់ចំណុចស្ទឹងត្រង់-ក្រូចឆ្មារ តភ្ជាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលចំណាយប្រមាណ​ ៥៧លានដុល្លារអាមេរិក នឹងបើកការដ្ឋានជាផ្លូវការ នៅថ្ងៃស្អែកនេះ។ នេះបើយោងតាមការឲ្យដឹងពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានឆ្លងទន្លេមួយនេះ មានប្រវែង ៥គីឡូម៉ែត្រ តួស្ពានប្រវែង ១១៣១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ៣៨៦៩ម៉ែត្រ។

ស្ពានថ្មីនេះ គឺជាស្ពានទី ២ហើយ បន្ទាប់ពីស្ពានគីហ្ស៊ូណា ដែលឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

គួរជម្រាបដែរ ស្ពានថ្មីតភ្ជាប់ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងបញ្ចប់ទាំងស្រុងនៅ ខែឧសភា ឆ្នាំ ២០២០៕

មតិយោបល់