អចលន​ទ្រព្យ

សណ្ឋាគារផ្កាយ ៥ Hyatt Regency តម្លៃជាង ១០០លានដុល្លារ ផុសចំកណ្តាលក្រុងភ្នំពេញ

សណ្ឋាគារលំដាប់ផ្កាយ៥ Hyatt Regency Phnom Penh បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីពេលថ្មីៗនេះ ដោយចំណាយទឹកប្រាក់ជាង ១០០លានដុល្លារអាមេរិក លើគម្រោងទាំងស្រុង។ នេះបើយោងតាមការឲ្យដឹងពី Chip Mong Group។

សណ្ឋាគារនេះ ជាសណ្ឋាគារ Hyatt Regency ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា និងមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ១៧៨ ក្បែរសារមន្ទីរជាតិ។

ក្រុមហ៊ុន Royal Residence Hotels and Resorts បានសម្រេចចិត្តវិនិយោគលើ គម្រោងសាងសង់សណ្ឋាគារនេះ ដែលមានកម្ពស់ ១៤ជាន់ សង់លើផ្ទៃដីជាង ៧ពាន់ម៉ែត្រក្រឡា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

សណ្ឋាគារ Hyatt Regency រំពឹងនឹងទទួលបានភ្ញៀវទេសចរ និងវិនិយោគិនធំៗជាច្រើន ដែលមកកាន់ទីក្រុងភ្នំពេញ ព្រមទាំងជួយលើកមុខមាត់ប្រទេសជាតិ និងជម្រុញកំណើនសេដ្ឋកិច្ចផងដែរ។

គួរជម្រាបដែរ សណ្ឋាគារ Hyatt ជាសណ្ឋាគារដ៏ល្បីលំដាប់អន្តរជាតិ ដែលមានសាខាជាង ៦០០សណ្ឋាគារ នៅក្នុង ៥៦ប្រទេស ជុំវិញសកលលោក៕

មតិយោបល់