ព្រះវិហារៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្រុកឆែប ស្ថិតនៅក្នុងខេត្តព្រះវិហារ ទទួលបានភ្លៀងកក់ខែមួយមេ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៨ នេះ៕




ព័ត៌មានក្នុងដៃអ្នក
ព្រះវិហារៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្រុកឆែប ស្ថិតនៅក្នុងខេត្តព្រះវិហារ ទទួលបានភ្លៀងកក់ខែមួយមេ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៨ នេះ៕
បន្ទាយមានជ័យ៖មន្ត្រីគយនិងរដ្ឋាករក្រសួងបានត្អូញត្អែរនៅក្នុងអង្គប្រជុំគណះបញ្ជាការនិង ឯកភាពខេត្តបន្ទាយមានជ័យកន្លងថ្មីៗនេះថាក្រុមគយចល័តរបស់លោកជួបការលំបាកក្នុងការបង្ក្រាបបទល្មើសម៉ូតូក្តៅនិងម៉ូតូសេរីទំនើបគេចពន្ធដែលឈ្មួញប្រើគ្រប់ល្បិចកលនាំម៉ូតូចូលពីថៃយកមកលក់ក្នុងខេត្តបន្ទាយមានជ័យ។ លោក ឈុន សុវណ្ណារី ប្រធានក្រុមមន្ត្រីគយនិងរដ្ឋាករក្រសួងប្រចាំខេត្តបន្ទាយមានជ័យបានលើកឡើងក្នុងកិច្ចប្រជុំគណះបញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យថា មន្ត្រីគយនិងរដ្ឋករក្រសួងប្រចាំខេត្តបន្ទាយមានជ័យអាចរកចំណូលពីការបង្ក្រាបទំនិញគេចពន្ធក្នុង២០១៤នេះក្នុង១ខែបានចំនួន២០ម៉ឺនដុល្លា។ហើយការបង្ក្រាបបទល្មើសម៉ូតូគេចដែលឈ្មួញលួចនាំចូលពីប្រទេសថៃក្នុងខែវិច្ឆិការ២០១៤នេះបានចំនួន២៧៨គ្រឿងសំរាប់បង់ពន្ធចូលរដ្ឋ។ លោកបានបន្តថា ទំនិញគេចពន្ធខេត្តបន្ទាយមានជ័យពិតជាជួបការលំបាកក្នុងការបង្ក្រាបជាពិសេសម៉ូតូគេចពន្ធនិងម៉ូតូក្តៅដែលឈ្មួញលួចនាំចូលពីប្រទេសថៃ។គឺឈ្មួញនាំចូលដោយដោះម៉ូតូជាបំណែកហើយដាក់បង្កប់ក្រោមទំនិញនាំចូលទៅលក់តាមបណ្តាខេត្តនិងក្រុងភ្នំពេញ។ លោក ឈុន សុវណ្ណារី បានសំណូមពរដល់ស្ថាប័នមានសមត្តកិច្ចដែលឈជើងតាមបន្ទាត់ព្រំដែនគួរតែសហការជាមួយមន្ត្រីគយនិងរដ្ឋករក្រសួងដែលឈនៅខេត្តបន្ទាយមានជ័យមិនត្រូវបិតបាំងនិងឃុបឃឹតជាមួយឈ្មួញលួចនាំចូលដោយខុសច្បាប់ត្រូវគិតពីផលប្រយោជន៍ជាតិដែលចំណូលរដ្ឋជាធំផង៕ មតិយោបល់
បរទេស៖ នៅសប្តាហ៍នេះយោងតាមការចេញផ្សាយរបស់ Daily Mail បានឲ្យដឹងថាក្លឹបមេឃខៀវ Man City បានបញ្ជាក់អំពីតម្លៃខ្លួនរបស់កីឡាករខ្សែការពារ Aymeric Laporte ហើយក្នុងពេលដែលកីឡាកររូបនេះត្រូវបានគេជឿជាក់ថាមិនសូវជាសប្បាយចិត្តក្នុងការបន្តរស់នៅទីនេះឡើយ។ ក្លឹបដែលកំពុងមានព័ត៌មានអំពីការចង់បានកីឡាករ Laporte នោះមានដូចជាក្លឹបយក្សអេស្បាញ Real Madrid និងក្លឹបយក្សអ៊ីតាលី Juventus ផងដែរប៉ុន្តែជឿជាក់ថានឹងចាំបាច់ចំណាយលុយយ៉ាងហោចណាស់៦០លានផោនដើម្បីអាចយកកីឡាកររូបនេះចេញពីអង់គ្លេសបាន។ Laporte…
ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តកូរេដឹកទឹកមួយគ្រឿង បានបត់ឆ្វេងឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតរងរបួស បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងគេបានឃើញបុរសម្នាក់ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កុបពី…
មតិយោបល់