អចលន​ទ្រព្យ

ស្ពានជ្រោយចង្វារចាស់ សម្រេចការងារជួសជុល និងសាងសង់បាន ២៧ភាគរយ

ការងារជួសជុល និងសាងសង់ឡើងវិញស្ពានជ្រោយចង្វារចាស់ សម្រេចបាន ២៧ភាគរយហើយ គិតត្រឹមចុងខែមីនា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ស្ពានជ្រោយចង្វារចាស់ ដែលគ្រោងនឹងចំណាយប្រមាណ ៣៣លានដុល្លារអាមេរិក និងបិទចរាចរណ៍ ២ឆ្នាំ ដើម្បីចាប់ផ្តើមជួសជុលឡើងវិញ ដោយបើកការដ្ឋានជាផ្លូវការ កាលពីខែតុលា ឆ្នាំ ២០១៧កន្លងទៅនេះ។

ចំពោះចរាចរណ៍ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ស្ពានជ្រោយចង្វារទី ២ តាមទិសដៅសញ្ញាចរាចរណ៍ និង/ឬ ការសម្របសម្រួលពី សមត្ថកិច្ចនគរបាលចរាចរណ៍។

បច្ចុប្បន្ន ស្ពានជ្រោយចង្វារចាស់ មានសភាពចាស់ទ្រុឌទ្រោម ដែលទទួលរងនូវការខូចខាត ទាមទារឲ្យមានការជួសជុលឡើងវិញ​ ដោយតម្រូវឲ្យបិទចរាចរណ៍ឆ្លងកាត់ទាំងស្រុង ដើម្បីបង្កភាពងាយស្រួលដល់ការអនុវត្តគម្រោងជួសជុល។

គួរបញ្ជាក់ថា ស្ពានជ្រោយចង្វារចាស់ មានប្រវែង ៧០៩ម៉ែត្រ មានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឲ្យមានការជួសជុលឡើងវិញ តែដោយសារបញ្ហាកកស្ទះចរាចរណ៍ ទើបពន្យារពេលជួសជុលមកទល់ពេលនេះ៕

មតិយោបល់