អចលន​ទ្រព្យ

គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ប្រកាសបើកលក់ជាផ្លូវការ ចាប់ពីថ្ងៃទី ២៧ មករា ២០១៨

នៅថ្ងៃនេះ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកាសបើកលក់ជាផ្លូវការនូវ គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ចាប់ពីថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

ទីតាំងនៃគម្រោងលំនៅដ្ឋានតម្លៃសមរម្យ គឺមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីរង្វង់ក្រុងតាខ្មៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ជាបឋម ក្រុមហ៊ុន នឹងធ្វើការបិទផ្សាយឈ្មោះអតិថិជន ដែលមានលក្ខណៈសម្បត្តិ អាចទទួលបានសិទ្ធិទិញលំនៅដ្ឋានសមរម្យរបស់គម្រោង នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨ នៅការិយាល័យលក់របស់ក្រុមហ៊ុន។

នៅថ្ងៃបើកលក់ អតិថិជន ដែលមានលក្ខណៈសម្បត្តិអាចទទួលបានសិទ្ធិទិញ អាចអញ្ជើញមកការិយាល័យលក់ របស់ក្រុមហ៊ុនដោយខ្លួនឯងផ្ទាល់ ដើម្បីចាប់យកលេខរៀងបានមុន និងត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

១.ពាក្យស្នើសុំទិញលំនៅដ្ឋានតម្លៃសមរម្យជាមួយក្រុមហ៊ុន

២.អត្តសញ្ញាបណ្ណសញ្ញាតិខ្មែរ និងប័ណ្ណសម្គាល់មន្រ្តីរាជការ (សម្រាប់មន្រ្តីរាជការ)

៣.សំបុត្រអាពាហ៍ពិពាហ៍ ឬសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ (បើមាន)។

សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់ការិយាល័យលក់ ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម) ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៧០ ៩០៥ ៣៣៣/ ០៧០ ៩០៦ ៣៣៣ / ០៧០​ ៩០៧ ៣៣៣៕

រូបភាពផ្ទះគំរូពិត មានភ្ជាប់ជូននៅខាងក្រោម

មតិយោបល់