បើគិតត្រឹមខែ ១២ឆ្នាំមុនរហូតដល់បច្ចុប្បន្ន គម្រោងខុនដូ BLUE BAY នៅតែបន្តបុកគ្រឹះនៅឡើយ នេះបើយោងតាមការឲ្យដឹងពីបុគ្គលិកផ្នែកលក់នៃគម្រោង BLUE BAY។
កញ្ញា សួគ៌ា បុគ្គលិកផ្នែកលក់គម្រោង BLUE BAY បានឲ្យដឹងថា ដោយសារតែគម្រោងនេះមានកម្ពស់ខ្ពស់ រហូតដល់ ៣៧ជាន់ ហេតុនេះទើបតម្រូវឲ្យក្រុមហ៊ុនចំណាយរយៈពេលយូរបន្តិច ក្នុងការបុកគ្រឹះនៃអគារទាំងមូល។
ទាក់ទិនទៅនឹងគម្រោងនេះផងដែរ កញ្ញាបានឲ្យដឹងថា ក្រុមហ៊ុនធ្វើការលក់ដោយគិតជា ម៉ែត្រការ៉េ ជាន់កាន់តែខ្ពស់កាន់តែមានតម្លៃថ្លៃ ដែលជាទូទៅតម្លៃក្នុង១ម៉ែត្រការ៉េ ពី ២៣០០ដុល្លារអាមេរិក ទៅ ២៦០០ដុល្លារអាមេរិក និងមានបន្ទប់ស្នាក់នៅសរុបចំនួន ១៤៤០យូនីត។
គម្រោង BLUE BAY អគារខុនដូកម្ពស់ ៣៧ជាន់នេះត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន Shu Jian Tian Yu Development Co.,Ltd ដែលមានទីតាំងប្រមាណជា ៥០ម៉ែត្រពីឆ្នេរឯករាជ្យ។
យ៉ាងណាមិញ ក្រុមហ៊ុននៅតែរក្សាជំហរ និងរំពឹងទុកថា គម្រោងទាំងមូលនឹងត្រូវបានបញ្ចប់ទៅតាមការគ្រោងទុក នៅខែ ធ្នូ ឆ្នាំ ២០១៩ខាងមុខនេះ៕
មតិយោបល់