កំពង់ស្ពឺៈ នៅវេលាម៉ោង៨ និង៣៥នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅនឹងកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ចំណុចភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រថយន្តបង្កម៉ាកហ្រ្វាយលីនើ (FREIGHTLINER) ពណ៌លឿងលាយស ពាក់ស្លាកលេខភ្នំពេញ ៣D-៩២៦៥ មានសណ្តោងរ៉ឺម៉ក គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់ឈ្មោះ (រត់គេចខ្លួនបាត់) បានបើកបរពីកើតទៅលិច មកដល់ចំណុចខាងលើ បានកៀរម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ធី ម៉េងហៀង ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបើកស្របទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ នៅនឹងកន្លែង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងយកវត្ថុតាងទាំង២គ្រឿង មករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់