ការប្រកួតរវាងក្រុមBorussia Dortmund និង Legia Warsaw ពិតជាស្វិតស្វាញមែនទែន ដោយមានគ្រាប់បាល់ដល់ទៅ១២គ្រាប់ឯណោះក្នុង១ប្រកួតនេះ។
Dortmund ដែលធ្វើបាន៨គ្រាប់ធ្វើ រកបានដោយកីឡាករទើបជាសះស្បើយពីរបួសMarco Reus ៣គ្រាប់ម្នាក់ឯង ហើយថែមទាំងបាន Assist ឱ្យមិត្តរួមក្រុមមួយគ្រាប់ទៀតផង។ ខណៈដែលគ្រាប់បាល់ផ្សេងទៀតរកបានដោយ Kagawa ២គ្រាប់ Sahin ១គ្រាប់ Dembele ១គ្រាប់ និង Passlack ១គ្រាប់។ ចំណែកឯ៤គ្រាប់របស់ក្រុមភ្ញៀវវិញ រកបានដោយ Prijovic ២គ្រាប់ Kucharczyk ១គ្រាប់ និង Nikolics ១គ្រាប់។
ជ័យជម្នះយប់មិញនេះ បានធ្វើឱ្យក្រុម Dortmund ឡើងឈរនៅកំពូលតារាងពូល F ក្រោយពីមាន១៣ពិន្ទុ ខណៈដែលក្រុមលេខ២ Real Madrid មាន១១ពិន្ទុ។ ក្រុមទាំងពីរនេះបានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយរួចរាល់ហើយ៕
https://www.youtube.com/watch?v=i6VHYwKmIUA
មតិយោបល់