ស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ក្រោមអាកាសធាតុតំបន់ត្រូពិកក្តៅហើយសើម ប្រទេសមួយដែលស្ថិតនៅលើដែនដីដ៏អស្ចារ្យដែលមានប្រវត្តិសាស្ត្រដ៏ល្អផូរផង់ ពោរពេញដោយកវី បណ្ឌិត អ្នកប្រាជ្ញស្ទើរគ្រប់វិស័យ រាប់ចាប់តាំងពីផ្នែកស្ថាបត្យកម្ម និង អក្សរសាស្ត្រ ជាដើម។ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ធនធានមនុស្សជាច្រើនបានបាត់បងជីវិត ក៏ប៉ុន្តែធនធានមនុស្សជំនាន់ថ្មីបានចាប់ផ្តើមកកើត និងកំពុងព្យាយាមកសាង ថែរក្សា និងអភិវឌ្ឍន៍ប្រទេសជាតិដ៏ល្អផូរផង់មួយនេះ តទៅអនាគតបន្តទៀត។
ទន្ទឹមនឹងភាពលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្ទើរគ្រប់វិស័យនេះ បែរជាសិស្សានុសិស្សមួយភាគមិនមានគោលដៅច្បាស់លាស់និងមិនដឹងថាគួរជ្រើសរើសជំនាញអ្វីដើម្បីរួមចំណែកក្នុងអភិវឌ្ឍន៏ប្រទេសជាតិ ក៏ដូចជាជ្រើសរើសជំនាញនិងមុខរបរនាពេលអនាគតរបស់ខ្លួន។
ស្របពេលនេះ ខ្ញុំបាទសូមចូលរួមចំណែកក្នុងការចែករំលែកនូវជំនាញមួយចំនួនដល់ប្អូនៗសិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យតែមិនទាន់បានសម្រេចចិត្តជ្រើសរើសជំនាញសិក្សានិងប្អូនៗដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រហើយចង់បន្តការសិក្សាទាំងវិស័យសេវាកម្មនិងជំនាញឯកទេស ដូចជា: ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ សវនកម្ម រដ្ឋបាល ទីផ្សារ សេដ្ឋកិច្ច គ្រប់គ្រង ច្បាប់ សុខាភិបាល អប់រំ ព័ត៌មានវិទ្យា វិស្វកម្ម ស្ថាបត្យកម្ម សណ្ឋាគារនិងបដិសណ្ឋារកិច្ចជាដើម។ ទន្ទឹមនឹងនេះមុនពេលធ្វើការសំរេចចិត្ត ប្អូនៗគួរតែពិចារណាឲ្យបានហ្មត់ចត់ ពីព្រោះថាវាជាមុខរបរប្អូននាពេលអនាគត ហើយគួរតែសម្រេចដោយមានមូលដ្ឋាននិងហេតុផលច្បាស់លាស់ ជៀសវៀងការសោកស្តាយនៅថ្ងៃក្រោយ។ ដើម្បីជាគំនិត ខ្ញុំបាទសូមលើកឡើងនូវមូលដ្ឋានគោលទាំងបីសំខាន់ៗសម្រាប់ឲ្យប្អូនៗសិស្សានុសិស្សធ្វើការវិភាគដូចខាងក្រោម:
-តើអ្វីដែលចំណង់ចំណូលចិត្តពីធម្មជាតិ និង ទេពកោសល្យរបស់អ្នក?
-តើការងារនិងមុខរបរប្រភេទណាដែលអ្នកចង់បាននាពេលបញ្ចប់ការសិក្សា?
-តើការងារប្រភេទណាដែលមានតម្រូវការនៅលើទីផ្សារច្រើនជាងគេ និងទទួលបានប្រាក់បៀវត្តន៍ខ្ពស់ ហើយមានឱកាសក្លាយជាអ្នកជំនួញនាពេលអនាគត?
ប្អូនៗសិស្សានុសិស្សអាចយកចំណុចគោលទាំងបីនេះធ្វើការវិភាគមុនពេលសម្រេចចិត្ត ហើយប្អូនៗនិសិ្សតដែលបានបញ្ចប់ការសិក្សានាពេលថ្មីៗនេះក៏អាចយកមូលដ្ឋានទាំងនេះមកវិភាគបានដែរ។ ដោយឡែក តាមរបាយការណ៍ទីផ្សារការងារនៅកម្ពុជាឆ្នាំ២០១៥បានឲ្យដឹងថា ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារគឺឈរនៅលំដាប់ទីមួយ ស្របពេលដែលតម្រូវការទីផ្សារការងារផ្នែកនេះកំពុងខ្វះអ្នកជំនាញវ័យក្មេង។
លើសពីនេះទៅទៀត ចំពោះប្អូនៗសិស្សានុសិស្ស និសិ្សតដែលមានបំណងប្រាថ្នាចាប់ជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ សវនកម្ម ខ្ញុំបាទសូមណែនាំនូវសាលាអន្តរជាតិមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងគុណភាពនិងការទទួលស្គាល់ជាលក្ខណ:ជាតិ (ពីក្រសួងអប់រំ យុវជននិងកីឡា) និងអន្តរជាតិ (ពីស្ថាប័នACCAនៃចក្រភពអង់គ្លេស) តាមរយៈកម្មវិធីសិក្សា ACCA – Association of Chartered Certified Accountants និង CAT – Certified Accounting Technician ហើយពិសេសជាងនេះទៅទៀតនោះគឺថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ បូកបន្ថែមជាមួយសញ្ញាបត្រ CAT (Certified Accounting Technician) ដែលសិស្សនិស្សិតអាចទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយបន្ទាប់ពីបញ្ចប់ការសិក្សាពីសាលា CamEd Business School។
ជាមួយគ្នានេះសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សានៅសាលាCamEd Business School សុទ្ធតែក្លាយជាអ្នកជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និង សវនកម្មទាំងវិស័យរដ្ធនិងឯកជន។
ដូចនេះប្អូនៗសិស្សានុសិស្ស និសិ្សត និយោជក និងនិយោជិកទាំងអស់គ្នាដែលមានបំណងចង់ក្លាយជាអ្នកជំនាញគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និងសវនកម្ម អាចចុះឈ្មោះដោយមិនគិតថ្លៃតាមរយៈ www.cam-ed.com និងសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង 023 986 522 / 960 / 961 /លេខទូរស័ព្ទដៃ 012 618 988 ឫតាមរយៈអ៊ីមែល reception@cam-ed.com៕
មតិយោបល់