យោងតាមហ្វេសប៊ុកផ្លូវការណ៍របស់ក្លិប ភ្នំពេញក្រោន បានបង្ហោះថា ក្រុមជើងឯក ៦សម័យ បានសម្រេចចែកផ្លូវគ្នាជាមួយគ្រូពេទ្យថែរទាំកីឡាករ លោក Yuki Nakamura ។
ក្នុងសេចក្តីបង្ហោះនោះមានន័យថា “ក្លឹបបាលទាត់ភ្នំពេញក្រោន សូមថ្លែងអំណរគុណដល់លោក Yuki Nakamura ដែលបានខិតខំមើលថែទាំកីឡាកររបស់យើងប្រកបដោយការយកចិត្តទុកដាក់រាល់ពេលកើតមានបញ្ហានានាដូចជាការរងរបួសជាដើម ។ យ៉ាងណាក៏ដោយ លោកនឹងធ្វើការចាកចេញពីក្លឹបនៅចុងឆ្នាំនេះ ដូច្នេះយើងខ្ញុំសូមជូនពរឱ្យរូបលោកឲ្យជួបតែសំណាងល្អ និងជោគជ័យនៅក្នុងអាជីព!”
មតិយោបល់