ខ្សែប្រយុទ្ធ Wayne Rooney មិនដែលគ្មានឈ្មោះនោះទេ ក្នុងបញ្ជី FIFA World11 (កីឡាករល្អ១១នាក់) នៅត្រឹមវគ្គ Shortlist នោះ ក្រោយពីពានរង្វាន់មួយនេះបង្កើតឡើងតាំងពីឆ្នាំ២០០៥។
កាលពីយប់មិញនេះ FIFA បានបញ្ចេញបញ្ជីបឋមទាំង៥៥នាក់របស់ FIFA World11 របស់ខ្លួន ដោយចំនួន៥៥នាក់នេះ ជ្រើសរើសចេញពីកីឡាករចំនួន ៦៥ ០០០នាក់នៅទូទាំងពិភពលោក។ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ជាងគេនោះ គឺក្នុងចំណោម៥៥នាក់នោះ មិនមានឈ្មោះរបស់ Rooney ខ្សែប្រយុទ្ធ Manchester United ទេ ត្បិតអីកីឡាកររូបនេះតែងតែមានឈ្មោះរហូតមក។
នេះសបញ្ជាក់ឱ្យឃើញថា Rooney កំពុងតែធ្លាក់ប្រជាប្រិយភាពនិងសមត្ថភាពមែនទែនហើយ ខណៈដែលរូបគេផ្ទាល់លេងឱ្យបិសាចក្រហមប៉ុន្មានប្រកួតមកនេះ មិនអាចរកគ្រាប់បាល់និងជួយក្លឹបបានច្រើនទាល់តែសោះ។ ស្របពេលកីឡាករក្មេងៗ ដែលទើបតែឡើងមកអាចបង្ហាញសមត្ថភាពបានយ៉ាងល្អ។
សូមបញ្ជាក់ថាក្រោយពីបញ្ចេញឈ្មោះកីឡាករទាំង៥៥នាក់នេះហើយ គេមើលឃើញថាមានតែ២នាក់ទេ ដែលបានឈរឈ្មោះជាប់រហូតតាំងពីឆ្នាំ២០០៥មក គឺ Gianluigi Buffon និង Cristiano Ronaldo ៕
មតិយោបល់