លោក Pep Guadiola អ្នកដឹកនាំក្លិបបាល់ទាត់ Manchester City នឹងបន្តការតាមទិញ អតីតកូនក្រុមរបស់លោក គឺខ្សែប្រយុទ្ធ Alexis Sanchez ពីក្រុមកាំភ្លើងធំ Arsenal នៅខែមកាខាងមុខនេះ។
បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា លោក Pep Guadiola នៅតែមានបំណងចង់នាំយក Alexis Sanchez មកកាន់ Manchester City ដដែលនៅក្នុងរដូវរំហើយ នៃការដោះដូរកីឡាករនេះ។ ជាក់ស្តែងណាស់ មួយរយៈចុងក្រោយនេះ គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ ហាក់ចង់ប្រលែងខ្សែប្រយុទ្ធឈីលីរូបនេះ ទៅឲ្យក្រុម Paris Saint Germain ដែលមានបំណងចង់បានដូចគ្នានោះ។
ក៍ប៉ុន្តែ ក្រោយពេលដែលខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល Gabriel Jesus បានរងរបួស ក្នុងជំនួបជាមួយ Crystal Palace នោះ បានធ្វើឲ្យលោក ត្រូវតែបន្ថែមខ្សែប្រយុទ្ធមួយរូបទៀត ខណៈ Sergio Aguero មិនអាចប្រយុទ្ធតែឯងបានឡើយ។ ម្យ៉ាងវិញទៀត Manchester City ត្រូវការឈ្នះពាន Premier League នៅឆ្នាំនេះ ដែលការពង្រឹងតំបន់ប្រយុទ្ធ គឺជាកត្តាសំខាន់សម្រាប់ Man City ដើម្បីឈ្នះពាននេះ។ យ៉ាងណាវិញ ការចង់បាន Alexis Sanchez ប្រហែលជាមិនមែនជារឿងងាយស្រួលឡើយ ព្រោះថា ក្រុម Paris Saint Germain បានតាមប្រមាញ់កីឡាករឈីលីរូបនេះ ហ៉ាងស្អិតរមួត។
ហេតុនេះហើយ ក្រោយពី Gabriel Jesus ត្រូវរងរបួស ក្រុម Manchester City ត្រូវតែពង្រឹងតំបន់ប្រយុទ្ធបន្ថែម ស្របពេលដែលលោក Pep Guadiola បានសម្លឹងឃើញ Alexis Sanchez មកបំពេញបន្ថែមតំបន់កំពុងខ្វះខាតនេះ។
មតិយោបល់