កាលពីល្ងាចម្សិលមិញ ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ ដែលទើបផ្លាស់ឈ្មោះមកជា អង្គរថាយហ្គឺរ បានចុះកិច្ចសន្យានាំយកកីឡាករថ្មីជនជាតិជប៉ុន ២រូប ដើម្បីមកពង្រឹងក្រុមនៅរដូវកាលក្រោយ។
កីឡាករលេខ៥ Ryota Hayashi៖ “ខ្ញុំមានចិត្តសប្បាយរីករាយណាស់ដែលបានចូលរួមជាកីឡាករអង្គរថាយហ្គឺរ ។ ខ្ញុំពិតជាថ្លែងអំណរគុណខ្លាំងណាស់ចំពោះមនុស្សជុំវិញដែលតែងតែជួយជ្រោមជ្រែងខ្ញុំ ។
ដេីម្បីសំរេចគោលបំណងក្លឹប ខ្ញុំនឹងខំប្រឹងអោយអស់ពីសមត្ថភាព”។
កីឡាករលេខ៩ Kazuteru Okamoto៖ “ខ្ញុំមានចិត្តសប្បាយរីករាយណាស់ដែលបានចូលរួមជាមួយកីឡាករអង្គរថាយហ្គឺរ ។ ដេីម្បីក្រុមបានជ័យជំនះខ្ញុំនឹងខំប្រឹងស៊ុតបញ្ចូលទីនឹងបញ្ចួនបាល់អោយដៃគូស៊ុតចូលអោយបាន ។ សូមកុំភ្លេចគាំទ្ររូបខ្ញុំផង “។
រូបភាព៖ Cambodian Tiger Football Club
មតិយោបល់