ព័ត៌មានកីឡា

សមាជិក បីសាចក្រហម៤នាក់ត្រៀមបង្វិចទៅរុស្ស៊ី

ក្រោយពីលោក Gareth Southgate បានជ្រើសរើសកីឡាករ ២៣នាក់រួចរាល់​ហើយក្នុងត្រៀមធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនោះ ក្រុមបីសាចក្រហម Manchester United មានសមាជិក ៤រូបដែលបានតោងកន្ទុយក្រុមជម្រើស​ជាតិអង់គ្លេសទៅលេង World Cup ។

បើតាមការចុះផ្សយរបស់ BBC Sports បានឲ្យដឹងថា​ ក្រុមជម្រើសជាតិអង់គ្លេស​បាន​បង្ហាញវត្តមានកីឡាករ ២៣រូបត្រៀមប្រកួតព្រឹត្តិការណ៍ ពិភពលោក World Cup រួចរាល់ហើយ។ ក្នុងនោះដែរ កីឡារ៤រូបរបស់ក្រុមបីសាចក្រហម Manchester Uited បានជាប់ឈ្មោះ ក្នុងបញ្ជី ២៣នាក់ចុងក្រោយនេះ ដែលរួមមានដូចជា ខ្សែការពារកណ្តាល Phil Jones, ខ្សែការពារស្លាប Ashley Young, ខ្សែបម្រើប្រយុទ្ធ Jesse Lingard និងខ្សែប្រយុទ្ធ Marcus Rahford។

នេះគឺជាមោទនភាពមួយសម្រាប់ក្រុមបីសាចក្រហម Manchester United ដែលតែងតែមានវត្តមានកីឡាករច្រើនរូបត្រូវបានក្រុមជម្រើសជាតិ កោះ​ហៅឲ្យចូលរួមគ្រប់កម្មវិធី ។ ថ្វីបើ Man Utd មានកីឡាករអង់គ្លេសមិនច្រើនដូច​ក្រុមផ្សេងមែន តែការជាប់ជម្រើសជាតិ ចំនួន៤រូបនេះដែរ បង្ហាញឲ្យឃើញថា កីឡាកររបស់ Man Utd សុទ្ធសឹងជាកីឡាករពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព។

ដូច្នេះហើយ Marcus Rashford, Jesse Lingard, Ashley Young និង Phil Jones នឹងក្លាយជាកម្លាំងដ៍សំខាន់ ក្នុងការជួយក្រុមជម្រើសជាតិអង់គ្លេស ឲ្យធ្វើបានយ៉ាងល្អ ក្នុងព្រឹត្តិការណ៍ World Cup ក្នុងពេលដ៍ខ្លីខាងមុខនេះ។

មតិយោបល់