ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុនអឺរ៉ុបមួយបោះទុនជាង ១១ លានដុល្លារ ដើម្បីជំរុញការផលិតឡានហោះឱ្យក្លាយជាការពិត

ក្រុមហ៊ុនអាល្លឺម៉ង់មួយឈ្មោះ Atomico បានបោះទុន ១០ លានអឺរ៉ូ ទៅលើអ្នកអភិវឌ្ឍន៍យន្តហោះមួយក្រុមមានឈ្មោះថា Lilium សម្រាប់ការបង្កើតចេញនូវបច្ចេកវិជ្ជាចុះចត/ហោះឡើងត្រង់របស់យន្តហោះ។

screen-shot-2016-10-29-at-1-02-08-pm-820x395
គម្រោងវិនិយោគដែលមានទឹកប្រាក់ប្រមាណជាង ១១ លានដុល្លារនេះ ត្រូវបានប្រកាសឡើងនៅក្នុងព្រឹត្តិការណ៍ Disrupt London ថ្ងៃទី ៥-៦ ធ្នូ ក្នុងគោលបំណងជួយដល់ក្រុម Lilium អភិវឌ្ឍខ្លួនឱ្យទៅជាក្រុមហ៊ុនផលិតឡានហោះមួយសម្រាប់ប្រើជាមធ្យោបាយធ្វើដំណើរ បន្ថែមពីលើឧទ្ធម្ភាគចក្រ និងយន្តហោះធម្មតាៗបច្ចុប្បន្ន។

untitled
ឡានហោះ Lilium Jet នេះ ត្រូវបានផលិតឡើងដោយការប្រើប្រាស់វត្ថុធាតុផ្សំដែលមានទម្ងន់ស្រាល និងផ្តល់ថាមពលដោយកង្ហាអគ្គីសនីដែលអាចបត់បាន ៣៦ ទិសដៅ បំពាក់ជាជួរៗលើស្លាបមុខ/ក្រោយរបស់វា។
Lilium ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយសហស្ថាបនិក ៤ រូប ដែលសុទ្ធសឹងជាវិស្វករបច្ចេកទេស និងជាអតីតសិស្សថ្នាក់ឌុកទ័រ មកពីសកលវិទ្យាល័យបច្ចេកទេស Munich ហើយក្រុមរបស់ពួកគេ ក៏ទទួលបានការគាំទ្រពីទីភ្នាក់ងារអវកាសអឺរ៉ុបផងដែរ៕

ប្រភពព័ត៌មាន៖ techcrunch

មតិយោបល់