ប្រធានធិបតីហ្វ៊ីលីពីនលោក Rodrigo Duterte អមដំណើរដោយស្តេចប្រដាល់អាស៊ី Manny Pacquiao នឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូខាងមុខ។
តាមការសរសេរលើបណ្តាញសង្គមរបស់រដ្ឋមន្ត្រីក្រសួងពត៌មាន ឯកឧត្តម ខៀវ កាញ្ញារឹទ្្ធ បានលើកឡើងថា ការធ្វើទស្សនកិច្ចជាលើកដំបូងរបស់ប្រធានាធិបតីហ្វ៊ីលីពបីនរូបនេះតបតាមការអញ្ចើញពីព្រះមហាក្សត្រកម្ពុជា ។ ក្នុងដំណើរនេះ សមាជិកព្រឹទ្ធសភាហ្វ៊ីលីពីន Manny Pacquiao ក៏បានមកជាមួយដែរ។
មតិយោបល់