ព័ត៌មានកីឡា

Ronaldo ​សុខ​ចិត្ត​ទៅ​ជប៉ុន​ជាមួយ​ក្រុម ​ខកខាន​ទៅ​ទទួល​ពាន Ballon d’Or

កីឡាករ Cristiano Ronaldo ​មិន​អាច​ចូល​រួម​កម្មវិធី​ប្រគល់​ពាន​កីឡាករ​ល្អ Ballon d’Or ​នៅ​ប្រទេស​បារាំង​បាន​នោះ​ទេ ​ព្រោះ​រូបគេ​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ជាមួយ​មិត្តរួម​ក្រុម​ត្រៀម​ប្រកួត​ពាន​រង្វាន់ FIFA Club World Cup ។

ការ​ប្រកាស​ពាន​រង្វាន់ Ballon d’Or ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ដោយ​កីឡាករ Ronaldo ​គឺ​ជា​បេក្ខភាព​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ក្នុង​ការ​ទទួល​បាន​វា ​ត្បិត​អី​កីឡាករ​២​នាក់​ផ្សេង​ទៀត Lionel Messi ​និង Antoine Griezmann ​មាន​ទម្រង់​លេង​ល្អ​ដែរ​ក៏​ដោយ។ យ៉ាងណាមិញ ​ចំពោះ​ការ​ប្រកាស​អ្នក​ឈ្នះ​នេះ ​ប្រហែល​ជា​មិន​មាន​វត្តមាន​របស់ Ronaldo ​ឡើយ ព្រោះ​រូបគេ​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​ហើយ ​ត្បិត​អី​មាន​តែ​អ្នក​តំណាង​ប៉ុណ្ណោះ​ដែល​ចូល​រួម​ក្នុង​ការ​ប្រកាស​ពាន​នៅ​បារាំង។

ចំពោះ​ព្រឹត្តិការណ៍​ពាន​រង្វាន់ FIFA Club World Cup ​វិញ ​ក្រុម Real Madrid ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ទាំង​អស់​គ្នា ​ដោយ​អវត្តមាន​តែ Gareth Bale ​ម្នាក់​ប៉ុណ្ណោះ។ ខណៈ​ដែល​ក្រុម​ជើង​ឯក​ទ្វីប​អឺរ៉ុប​មួយ​នេះ ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Club America ​នៅ​ថ្ងៃ​ទី​១៥​ខែ​នេះ វេលា​ម៉ោង​៥:៣០​នាទី​ល្ងាច​ម៉ោង​នៅ​កម្ពុជា៕

 

 

មតិយោបល់