ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះរបស់ប្រជាពលរដ្ឋ២នាក់ នៅខណ្ឌមានជ័យ

ភ្នំពេញៈ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួច និងគាស់ផ្ទះ របស់ប្រជាពលរដ្ឋ ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីយប់រំលង អធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦​ ស្ថិតនៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ ម៉ៅ សាមឌី ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្នុងភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលទើបតែចេញពីគុកព្រៃស និងទី២មានឈ្មោះ នួន ឈុនី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅជាមួយគ្នា មុខរបរមិនពិតប្រាកដ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់គ្រួសារមួយដែលជាមនុស្សគទាំងពីរនាក់ប្តីប្រពន្ធប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

មតិយោបល់