ព័ត៌មានកីឡា

Bale ​បញ្ជាក់​ថា​មាន​កីឡាករ Real Madrid ​ម្នាក់​លឿន​ជាង Ronaldo ​ទៀត

Cristiano Ronaldo ​ទើប​តែ​ទទួល​បាន​ពាន​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​ក្នុង​ឆ្នាំ​២០១៦​នេះ Ballon dOr ​ពី​ទស្សនាវដ្ដី​មួយ​នៅ​ប្រទេស​បារាំង ​ក្រោយ​ពី​រូបគេ​ទទួល​បាន​ជោគជ័យ​ច្រើន​ទាំង​ក្លឹប​អាជីព​និង​ជម្រើសជាតិ។

យ៉ាងណាមិញ ​ចំពោះ​អ្វី​ដែល​គេ​បាន​នេះ ​គឺ​មិនមែន​បញ្ជាក់​ថា Ronaldo ​ល្អ​ជាង​គេ​ទាំង​គ្រប់​ផ្នែក​នោះ​ទេ ​ជាក់ស្ដែង​នៅ​ក្នុង​ក្លឹប Real Madrid ​ជា​ដើម។ បើ​តាម Gareth Bale ​ឱ្យ​ដឹង​ខ្សែ​ប្រយុទ្ធ​និង​ប្រធាន​ក្រុម​ព័រទុយហ្គាល់​ពិត​ជា​មាន​ល្បឿន​លឿន​មែន ​ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​កីឡាករ​ម្នាក់​នៅ​ក្នុង​ក្រុម​ Real Madrid ​ឡើយ។

ដោយ​ម្នាក់​នោះ​គឺ​ជា Raphael Varane ​ខ្សែ​ការពារ​កណ្ដាល​វ័យ​ក្មេង។ កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ត្រូវ​បាន Bale ​គិត​ថា​ពិត​ជា​មាន​ល្បឿន​លឿនមែនទែន ​ដោយ​សូម្បី​តែ Ronaldo ​ក៏​ប្រហែល​ជា​រត់​មិន​ទាន់​រូបគេ​ដែរ។ ជាក់ស្ដែង​ដូច​កាល​លេង​ជាមួយ Dortmund ​អីចឹង រូបគេ​រត់​បាន​ល្បឿន​លឿន​ជាង​ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang ​ទៅ​ទៀត៕

https://www.youtube.com/watch?v=0Wj-j5jI60E

 

មតិយោបល់