ព័ត៌មានកីឡា

Swansea ខ្ចីជើង Renato Sanchez ពីក្រុម Bayern Munich

ក្រុមដែលប្រកបអាជីព នៅក្របខ័ណ្ឌកំពូលអង់គ្លេស Swansea City បានទទួលជោគជ័យ ក្នុងការនាំយកខ្សែបម្រើ វ័យក្មេង ព័រទុយហ្គាល់ Renato Sanchez ពីក្រុម Bayern Munich ក្នុងលក្ខខ័ណ្ឌខ្ចីជើង។

បើទោះបីជាមាន ក្រុមល្បីៗជាច្រើនដូចជា Man Utd, Juventus, Chelsea, Monaco, Liverpool និងក្រុមផ្សេងៗជាច្រើនទៀត ចង់បាន Renato Sanchez ក៍ដោយ ក៍ក្រុម Bayern Munich មិនបានផ្តល់ភ្លើងខៀវឲ្យដែរ។ យ៉ាងណាវិញ តាមរយ:ការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា ក្រុមមិនសូវល្បី Swansea City បានយកប្រៀប ក្នុងការនាំយក កីឡាករវ័យក្មេង ព័រទុយហ្គាល់ រូបនេះ។ ជាក់ស្តែងណាស់ ក្រុម Swansea បានខ្ចីជើង Renato Sanchez ពីក្រុម Bayern Munich ដែលធ្វើឲ្យក្រុមជើហខ្លាំងជាច្រើន ដែលតាមប្រមាញ់ កីឡាកររូបនេះ មានការខកចិត្តយ៉ាងខ្លាំង។ ការសម្រេចមកចូលរួមជាមួយក្រុម Swansea នេះដែរ មិនមែនមានន័យថា ជាជម្រើសចុងក្រោយឡើយ តែដោយសារតែក្រុមធំៗ រវល់រឿងដោះដូរ កីឡាករយ៉ាងមមាញឹក ជាហេតុធ្វើឲ្យ របូត Renato Sanchez បែបនេះ។

យ៉ាងណាក៍ដោយ តាមរយ:ការផ្ទេរមកកាន់ក្រុម Swansea នេះដែរ Sanchez នឹងមានការវិវត្តន៍ សមត្ថភាពមួយកម្រិតថែមទៀត ព្រោះថា នៅអង់គ្លេស មានការប្រកួតប្រជែងខ្ពស់ ដែលទាមទារឲ្យកីឡាករទាំងអស់ ខិតខំព្យាយាមយ៉ាងខ្លាំង ទើបទទួលបានជោគជ័យ។ ដូច្នេះហើយ Renato Sanchez នឹងក្លាយជាសមាជិកថ្មី របស់ក្រុម Swansea City ក្នុងលក្ខខ័ណ្ឌខ្ចីជើង ពីក្រុម Bayern Munich ។

មតិយោបល់