ព័ត៌មានកីឡា

Hazard គួរតែចាកចេញពី Chelsea ឬនៅបន្តទៀត

កីឡាករសញ្ជាតិបែលហ្ស៊ិក Edin Hazard កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមយក្សអេស្ប៉ាញ Real Madrid បន្ទាប់ពីការបង្ហាញនូវទម្រង់លេងយ៉ាងល្អនារដូវកាលនេះ។ Hazard ហាក់កំពុងមានការមិនច្បាស់ លាស់សម្រាប់អនាគត់របស់គេនៅ Chelsea បន្ទាប់ពីក្លឹបយក្សអេស្ប៉ាញ Real Madrid ចាប់អារម្មណ៍ចង់បានរូបគេទៅចូលរួមនារដូវកាលក្រោយនេះ។

បើទោះបីជាពេលនេះ Hazard មានពត៌មានមិនល្អ ពីការមិនស្វាគមន៍ទៅកាន់ទឹកដី Bernabue របស់កីឡាករកំពូល Cristiono Ronaldo ក៍ពិតមែន តែកីឡាករកំពុងឡើងជើងមួយនេះ ត្រូវបានបណ្តាញផ្សព្វផ្សាយជាច្រើនរំពឹងទុកថា និងធ្វើការផ្លាស់ប្តូរទៅកាន់ទឹកដីអេស្ប៉ាញនាពេលឆាប់ៗនេះ។

យ៉ាងណាវិញនោះដែរ ទាក់ទងជាមួយនឹងពត៌មានទាំងអស់នេះ គឺមិនទាន់ច្បាស់ការនៅឡើយទេថា Hazard អាចនឹងផ្លាស់ប្តូរទៅកាន់ក្លឹបកំពូលរបស់អេស្ប៉ាញឡើយ ព្រោះថាពេលនេះ Hazard កំពុងតែបំពេញតួនាទី របស់ពួកគេ ក្នុងការស្រវ៉ាយកពានរង្វាន់ Premier League របស់អង់គ្លេសជាមួយនឹងតោខៀវ Chelsea នៅឡើយ។ ម្យ៉ាងវិញទៀត តាមរយ:សម្តីអះអាងរបស់អ្នកចាំទី Thibaut Courtois ដែលជាមិត្តរួមក្រុមរបស់គេ បានលើកឡើងថា Hazard មិនមានការចាប់អារម្មណ៍ ក្នុងការផ្ទេរទៅកាន់ Real Madrid ឡើយ ព្រោះថាពេលនេះ គេកំពុងតែផ្តោតអារម្មណ៍លើការប្រកួតប្រជែងពានរង្វាន់លីគកំពូលរបស់អង់គ្លេស ម្យ៉ាងគេកំពុងតែចង់ប្រជែងយកពាន UEFA Champion League នៅរដូវកាលក្រោយផងដែរ។

ដោយហេតុនេះហើយ សម្រាប់ការផ្ទេរទៅកាន់ក្លឹបថ្មី គឺមិនទាន់ប្រាកដសម្រាប់ Hazard ឡើយ ខណ:ដែលគេជាកីឡាករល្អរបស់ក្រុម ដូច្នេះហើយ ក្រុមត្រូវការរួបគេ ដើម្បីបន្តពង្រឹងក្រុមបន្ថែមទៀត ប្រសិនបើក្រុមត្រូវការឈ្នះពានរង្វាន់ជាច្រើនទៀត៕

មតិយោបល់