Shandong Luneng បានអវត្តមានក្នុងការប្រកួត AFC Champions League ឆ្នាំក្រោយបន្ទាប់ពីចាញ់ Guizhou Zhicheng ៣-០ ក្នុងការប្រកួតក្របខ័ណ្ឌ Chinese Super League កាលពីថ្ងៃអាទិត្យ។
ខណៈដែលក្រុមរបស់លោក Felix Magath តាមពីក្រោយក្រុមលេខ ៤ នឹងក្រុមលេខ ៥ ចំនួន ៥ពិន្ទុ បានបាត់បង់ក្ដីសង្ឃឹមក្នុងការឡើងដល់កំពូលបីរដូវកាលនេះ។ ចំណែកឯក្រុម Hebei CFFC របស់លោក Manuel Pellegrini បានឈានទៅប្រកួតក្នុងក្របខ័ណ្ឌ AFC Champions League ជាលើកទី ១ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបបន្ទាប់ពីបានផ្តួលក្រុមជើងឯក Guangzhou Evergrande ៣-០ ក្នុងថ្ងៃដដែល។
ក្រុមកំពូលទាំងបីក្នុងក្របខ័ណ្ឌ Chinese Super League រួមជាមួយនឹងអ្នកឈ្នះពានរង្វាន់ CFA Cup នឹងទទួលបានសំបុត្រឡើងដោយស្វ័យប្រវត្តិនៅរដូវកាលក្រោយ ក្នុងពានរង្វាន់ AFC Champions League។
ប៉ុន្តែប្រសិនបើក្រុម Shanghai SIPG ដែលនៅចំណាត់ថ្នាក់ទី ២ ទទួលបានពានរង្វាន់ CFA នៅក្នុងវគ្គផ្តាច់ព្រ័ត្រនោះក្រុមទីលេខ៤ នៃ CSL ដែលបច្ចុប្បន្នត្រូវបានកាន់កាប់ដោយក្រុម Tianjin ក៏នឹងមានសិទ្ធិចូលទៅក្នុង AFL នៅរដូវកាលក្រោយដែរ៕
មតិយោបល់