ព័ត៌មានកីឡា

7NG ដាក់ផែនការអភិវឌ្ឍន៍កីឡាប្រណាំងសេះដល់២០២០ ក្រោយជោគជ័យឆ្នាំទី១

ក្រុមហ៊ុន 7NG បានដាក់ផែនការណ៍អភិវឌ្ឍកីឡាប្រណាំងសេះនៅឲ្យកម្ពុជា ឲ្យដល់ឆ្នាំ២០២០ ក្រោយជោគជ័យលើការរៀបចំឆ្នាំទី១ ដែលទើបបញ្ចប់កាលពីថ្ងៃទី១៧ ខែធ្នូ នៅឃុំវិហារសួគ៌។

លោក​ឧកញ៉ា ស្រី ចន្ធូ ​អ្នក​រៀប​ចំ​កម្មវិធី​លើកឡើងថា ដោយមានការគាំទ្រខ្លាំងពីមហាជន ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន លោកនិងបន្តជ្រោមជ្រែងអភិវឌ្ឍកីឡានេះបន្ថែម ដោយចាប់ផ្តើមពីការបង្កើនធនធានកីឡាករ ចំនួនកម្មវិធី និងស្តង់ដាបច្ចេកទេសកម្រិតអន្តរជាតិ។

អភិជនស្រលាញ់កីឡារូបនេះបន្តថា លោកនឹងព្យាយាមធ្វើយ៉ាងណាឲ្យកីឡានេះកាន់តែផុលផុសសម្រាប់ប្រមូលកីឡាករចូលស៊ីហ្គេម២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ ដោយឡែកប្រាក់រង្វាន់សម្រាប់ការប្រកួតនៅ 7NG នឹងឡើងដល់៥០ម៉ឺនដុល្លារនៅឆ្នាំ២០២០។

គួរបញ្ជាក់ថា ការប្រកួតប្រណាំងសេះនៅទីលាន 7NG បានបញ្ចប់ហើយ ដោយក្នុងនោះ សេះ​​លេខ​១បាន​ទៅ​លើ MABELL ​អម​ជាមួយ​ប្រាក់​រង្វាន់​ ១៥ ០០០​ដុល្លារ​អាមេរិក ​លេខ​២​បាន​ទៅ​លើ​សេះ​ឈ្មោះ Rosi ​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ ​និង​លេខ​៣​បាន​ទៅ​លើ​សេះ​ឈ្មោះ​ ម៉លលី ​ប្រាក់​រង្វាន់​១ ០០០​ដុល្លារ។

មតិយោបល់