ការប្រកួតពានរង្វាន់ AFC Cup 2018 ជើងទី១ ក្រុមដំណាងកម្ពុជា បឹងកេត បានត្រឹមស្មើគ្នាជាមួយ Lao Toyota FC របស់ប្រទេសឡាវ ដោយលទ្ធផល ៣ទល់៣ មុននេះបន្តិច នាពហុកីឡដ្ឋានជាតិ។
គ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករប្រសុីល MAYCON ២ គ្រាប់ម្នាក់ឯង នៅនាទីទី ៦ នឹង ៥៣ ស្របពេលដែលខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី មួយគ្រាប់នៅនាទី ៦១ ខណៈដែលក្រុមភ្ញៀវ រកបានដោយកីឡាករជប៉ុន KAZUO ២ គ្រាប់ម្នាក់ឯង នៅនាទីទី ៣០ នឹង ៨៧ ចំណែកមួយគ្រាប់ទៀតរកបានដោយកីឡាករ POODA នៅនាទី ៨០ ។
សូមបញ្ជាក់ថា ការប្រកួតជើងទី២ រវាង បឹងកេត នឹង Lao Toyota FC នឹងត្រូវធ្វើឡើង ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅទឹកដីប្រទេសឡាវ៕
មតិយោបល់