ព័ត៌មានកីឡា

Zlatan ​បដិសេធ​ក្លឹប​ចិន​ដែល​ឱ្យ​តម្លៃ​ខ្លួន ១២០​លាន​ផោន ​ដើម្បី​មក​លេង​នៅ Man Utd

មាន​ក្លឹប​នៅ​លីគ​កំពូល​ចិន​មួយ ​កំពុង​តែ​ព្យាយាម​ទិញ​យក​កីឡាករ Zlatan Ibrahimovic ​ដោយ​ឱ្យ​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ​វ័យ​ជ្រេ​រូប​នេះ​ដល់​ទៅ ១២០​លាន​ផោន​ឯ​ណោះ ប្រសិន​បើ​ព្រម​ទៅ​លេង​ឱ្យ​ពួកគេ​នៅ​ប្រទេស​ចិន​មែន។

ត្បិត​តែ​ឱ្យ​ថ្លៃ​យ៉ាង​នេះ​ក្ដី ​ប៉ុន្តែ​កីឡាករ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​រូប​នេះ ​ហាក់​មិន​អើពើរ​នោះ​ទេ ដោយ​រូបគេ​បែរ​ជា​បម្រុង​បន្ដ​កុងត្រា​ជាមួយ​ក្លឹប Manchester United ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ​បន្ដ​ទៀត​ទៅ​វិញ។ ដោយ​ការ​បន្ដ​កុងត្រា​ថ្មី​នោះ ​អាច​នឹង​ធ្វើ​ឱ្យ​រូបគេ​លេង​នៅ Old Trafford ​រហូត​ដល់​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

ក្លឹប​ចិន​ដែល​មិន​ទាន់​បញ្ចេញ​ឈ្មោះ​ខាង​លើ​នោះ ​ធ្លាប់​បាន​ដាក់​សំណើរ​ឱ្យ Zlatan ​ម្ដង​មក​ហើយ​កាល​ពី​រូបគេ​ផុត​កុងត្រា​ជាមួយ PSG ​ប៉ុន្តែ​ត្រូវ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បដិសេធ​មិន​ព្រម​ទៅ ​ហើយ​បែរ​ជា​ចូល​ខ្លួន​ជ្រកកោន​ជាមួយ​ក្រុម Man Utd ​វិញ។ ​យ៉ាងណាមិញ សំណើរ​ទី​២​ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់​១២០​លាន​ផោន​នេះ ​ក៏​ហាក់​ដូចជា​មិន​អាច​អន្ទង់​ចិត្ត​របស់​កំពូល​កីឡាករ​ពូកែ​ក្បាច់​ច្រើន​នេះ​ដែរ៕

មតិយោបល់