ព័ត៌មានកីឡា

កម្ពុជាដណ្តើមបានមេដាយ៦គ្រឿងពីការប្រកួតប៉េតង់ជើងឯកអាស៊ី នៅមីយ៉ាន់ម៉ា

អត្តពលិក ប៊ូលនិងប៉េតង់កម្ពុជា ដណ្តើមបានមេដាយ៦គ្រឿងក្នុងនោះមានមាស១ ប្រាក់២ និងសំរឹទ្ធ៣គ្រឿង ពីព្រឹត្តិការណ៍ជើងឯកអាស៊ីនៅប្រទេសមីយ៉ាន់ម៉ា ដែលទើបបញ្ចប់កាលពីម្សិលមិញ នៅប្រទេសមីយ៉ន់ម៉ា។​

មេដាយមាស១គ្រឿងរកបានដោយកីឡាករ សុខ ច័ន្ទមាន លើវិញ្ញាសាវាយយកពិន្ទុបុរស ។ ចំណែក​មេដាយប្រាក់២គ្រឿងរកបានដោយកីឡាករ ឃួន លីហ៊័រ   លើវិញ្ញាសាវាយយកពិន្ទុយុវជន   និងមួយគ្រឿងទៀតលើ វិញ្ញាសា៣នាក់ទល់៣នាក់យុវជន។      ចំពោះមេដាយសំរឹទ្ធិរកបានដោយកីឡាការិនី កែ ឡេង លើវិញ្ញាសាវាយយកពិន្ទុនារី    និង២គ្រឿងទៀតពីវិញ្ញាសារ៣នាក់ទល់៣នាក់បុរស      និង៣នាក់ទល់៣នាក់នារី។

មតិយោបល់