ព័ត៌មានបច្ចេកវិទ្យា

Facebook Messenger ឥឡូវនេះអាចខលវីដេអូជាក្រុមបានហើយ

ក្រុមហ៊ុន Facebook ថ្ងៃនេះបានប្រកាសថា កម្មវិធី Messenger របស់គេឥឡូវនេះ មានសមត្ថភាពក្នុងការខលវីដេអូលក្ខណ:ជាក្រុមបានរហូតដល់ ៥០ នាក់។ ក្នុងនោះ អ្នកចូលរួម ៦ នាក់ដំបូង កម្មវិធីនឹងធ្វើការបង្ហាញរូបភាពវីដេអូថតចេញពីកាមេរ៉ារបស់ពួកគេទៅកាន់អ្នកចូលរួមផ្សេងៗដោយបែងចែកជាក្រលាចក្រត្រង្គ ហើយចំពោះអ្នកដែលចូលរួមទី៧ ឡើងទៅ Messenger ផ្តល់សិទ្ធឲ្យបានត្រឹមតែនិយាយ ឬស្តាប់ប៉ុណ្ណោះ។ ទាំងនេះ ធ្វើឲ្យមុខងារវីដេអូ Chat ជាក្រុមរបស់កម្មវិធី Messenger ក្លាយជាជម្រើសដ៏រឹងមាំមួយក្នុងចំណោមវិស័យឧស្សាហកម្មបណ្តាញទំនាក់ទំនងសង្គម ខណ:កម្មវិធី Google Hangouts និង Microsoft Skype ត្រូវបានកំណត់ចំនួនអ្នកចូលរួមវីដេអូ Chat ជាក្រុមបានត្រឹមតែ ១០ នាក់ប៉ុណ្ណោះ។

មុខងារពិសេសថ្មីនេះ អាចប្រើប្រាស់ចាប់ពីថ្ងែនេះតទៅ នៅជុំវិញពិភពលោក សម្រាប់ទាំងប្រព័ន្ធ iOS និង Android។ បន្ថែមពីនេះ ខណ:ពេលដែលលោកអ្នកកំពុងតែ Chat វីដេអូជាក្រុម ប្រិយមិត្តក៏អាចផ្ញើសារជាអក្សរ ជារូបតុក្កតា ឬជាគំនូរជីវចលផ្សេងៗ បើទោះជាក្នុងអំឡុងពេលដែលវីដេអូ និងសំឡេងកំពុងតែធ្វើការបញ្ជូនឱ្យគ្នាទៅវិញទៅមកក៏ដោយ៕

មតិយោបល់